Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថ្នាំសម្លាប់សត្វល្អិតចង្រៃដ៏គ្រោះថ្នាក់ ត្រូវបានរកឃើញក្នុងអង្ករ ដែលបានសម្លាប់ជីវិតមនុស្សអស់១៥នាក់ នៅក្នុងប្រទេសឥណ្ឌា

  • បោះពុម្ព

ថ្នាំសម្លាប់សត្វល្អិតចង្រៃដែលមានជាតិពុល ដែលភ្នាក់ងារអង្គការសហប្រជាជាតិ ចង់ឲ្យប្រទេសឥណ្ឌាធ្វើការហាមឃាត់កាលពីមួយទសវត្សកន្លងមក បានចម្លងមេរោគក្នុងម្ហូបអាហារដែលបានសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់១៥នាក់ នាវិហារមួយកាលពីសប្តាហ៏មុន នេះបើតាមសំដីប៉ូលីស កាលពីថ្ងៃអង្គារ៍។

មានមនុស្សច្រើនជាង១០០នាក់ ក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីអ្នកធម្មនិដ្ឋទាំងនោះ បានទទួលទានចំណែកខ្លះនៃបាយលាយប៉េងប៉ោះ ដែលគេយកមកប្រសិទ្ធពរ នាវិហារហ៊ិនឌូមួយ ក្នុងរដ្ឋ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌា។

មន្ត្រីប៉ូលីសជាន់ខ្ពស់មួយរូប បានប្រាប់កាសែត Reuters ថា ការធ្វើតេស្តិមន្ទីរពិសោធន៍ បានបង្ហាញនូវវត្តមានសារធាតុម៉ូណូក្រូតូផូស នៅក្នុងអាហារ និងធ្វើឲ្យក្អួតនូវអាហារសំណល់។

សារធាតុនោះ គឺជាថ្នាំសម្លាប់សត្វល្អិតចង្រៃ ដែលវាយប្រហារនូវប្រព័ន្ធប្រសាទ។ ថ្នាំសម្លាប់សត្វល្អិតចង្រៃដូចគ្នា បានទទួលខុសត្រូវចំពោះការស្លាប់កុមារសិស្សសាលាចំនួន២៣នាក់ នារដ្ឋ Bihar ភាគខាងកើត កាលពីឆ្នាំ ២០១៣ ដែលជាការពុលដ៏ធំ និងអាក្រក់បំផុតមួយរបស់ប្រទេសឥណ្ឌា។

ហើយបញ្ហានោះ ត្រូវបានបង្កដោយប្រេងឆា រក្សាទុកក្នុងធុងដែលត្រូវបានប្រើប្រាស់ពីមុន ក្នុងការរក្សាសារធាតុ ម៉ូណូក្រូតូផូស។

យោងតាមអង្គការសុខភាពពិភពលោក ការទទួលទាននូវសារធាតុម៉ូណូក្រូតូផូសត្រឹមតែ ១២០មីលីក្រាម ដែលមានទំងន់ប្រហែលនឹងគ្រាប់អង្ករ៥គ្រាប់ គឺអាចបណ្តាលឲ្យស្លាប់។

ក្នុងរបាយការណ៏កាលពីឆ្នាំ២០០៩ ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ បានជម្រុញឲ្យប្រទេសឥណ្ឌា ហាមឃាត់ថ្នាំសម្លាប់សត្វល្អិតចង្រៃ ដូចដែលសហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប និងបណ្តាប្រទេសអាស៊ីដទៃទៀត បានធ្វើ។

ការនាំចូលថ្នាំប្រភេទនេះ ឥលូវគឺខុសច្បាប់ យ៉ាងហោចណាស់ក៏មាននៅក្នុងប្រទេសចំនួន៤៦ដែរ។

ប៉ុន្តែប្រទេសឥណ្ឌា មានគម្រោងបន្តអនុញ្ញាតិឲ្យមានការប្រើប្រាស់ថ្នាំនេះ ក្នុងដំណាំមិនមែនបន្លែ ដោយសារតែ វាមានប្រសិទ្ធភាព និងថោកជាងថ្នាំផ្សេងៗទៀត នេះបើសំដីតាមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល។

សារធាតុ ម៉ូណូក្រូតូផូស មានតម្លៃត្រឹមតែប្រហែល៥០រូពី (៧សេនដុល្លារអាមេរិក) ក្នុង១គីឡូ ខណះថ្នាំផ្សេងទៀត ដែលប្រហាក់ប្រហែលគ្នា មានតម្លៃខ្លាំងដល់ទៅ២ម៉ឺនរូពី នេះបើសំដីជំនួយការអគ្គនាយក នៃក្រុមប្រឹក្សាស្រាវជ្រាវកសិកម្ម ដែលគ្រប់គ្រងដោយរដ្ឋឥណ្ឌា។