បណ្តាញសង្គម

លោកប្រធានាធិបតី Macron អំពាវនាវឲ្យមានបញ្ជា បន្ទាប់ពីការវាយប្រហាររបស់ក្រុម “អាវកាក់ពណ៌លឿង” មកលើក្រុមប៉ូលីស

លោកប្រធានាធិបតីប្រទេសបារាំង គឺលោក Emmanuel Macron បានអំពាវនាវឲ្យមាន “បញ្ជា” កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់ក្រុមអាវកាក់លឿង ដែលមានរយះពេល៦សប្តាហ៏ ហើយដែលមើលឃើញនូវការចូលរួមថយចុះ និងការវាយប្រហារហឹង្សាមកលើក្រុមប៉ូលីស នាទីក្រុងប៉ារីស។

ថ្លែងក្នុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋ Saharan នៃប្រទេស Chad ទីដែលលោកចុះជួបកងទ័ពបារាំង ដែលបម្រើការងារកងកម្លាំងប្រឆាំងភេវរកម្ម លោក Macron បាននិយាយថា “ត្រូវតែមានបទបញ្ជាឥលូវនេះ ភាពស្ងប់ស្ងាត់ និងភាពសុខដុម។ ប្រទេសរបស់យើង ត្រូវការវា”។

មានពលរដ្ឋជិត៤ម៉ឺននាក់ បានចូលរួមក្នុងការតវ៉ានៅទូទាំងប្រទេសក្នុងទឹកទី៦នេះ កាលពីថ្ងៃសៅរ៍ នេះបើយោងតាមក្រសួងមហាផ្ទៃ ដែលនេះជាចំនួនប្រហែលពាក់កណ្តាល អ្នកដែលចូលរួមបាតុកម្មកាលពីមួយសប្តាហ៏មុន។

ក្នុងរដ្ឋធានីប៉ារីស ឈុតឆាកនៃការប៉ះទង្គិចសាហាវៗ ហើយនឹងការបំផ្លាញជាទូទៅ កើតមានតែកាលពីសប្តាហ៏មុនៗ សម្រាប់ការតវ៉ាលើកនេះ គឺភាគច្រើនដោយសន្តិភាព។

តែបន្ទាប់ពីល្ងាចបន្តិច អំពើហឹង្សា ក៏បានផ្ទុះឡើងជាថ្មីម្តងទៀត លើវិថីរូបតំណាង Champs Elysees ។