Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំនួនអ្នកស្លាប់ ពីរលកយក្សស៊ូណាមិបានឡើងដល់ ២៨១នាក់ ខណះការប្រម៉ាញ់រកអ្នកនៅរស់រានមានជីវិត គឺកាន់តែខ្លាំងឡើង

  • បោះពុម្ព

ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូនេស៊ី បានតស៊ូនឹងទឹកភ្លៀងបង្អុរធ្លាក់ខ្លាំងៗកាលពីថ្ងៃចន្ទ ក្នុងប្រតិបត្តិការណ៏រុករកបែបអស់សង្ឃឹម អ្នកដែលនៅរស់រានមានជីវិត បន្ទាប់ពីរលកយក្សស៊ូណាមិ បង្កដោយបំផ្ទុះភ្នំភ្លើង ដែលបានសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់ ២៨១នាក់ ដោយមានការព្រមានពីអ្នកជំនាញ តំបន់ដែលរងការខូចខាត អាចត្រូវបានរងគ្រោះដោយរលកពន្លិចទឹកច្រើន។

ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បាននិយាយថា តួលេខអ្នកស្លាប់ អាចត្រូវកំណត់ខ្ពស់ជាងនេះ ដោយសារតែនេះ ជាតួលេខអ្នកស្លាប់ថ្មីៗ ដែលកើនឡើងពីតួលេខចាស់ចំនួន ២២២ ហើយបន្ថែមថា មានអ្នកបាត់ខ្លួនច្រើនជាង ៥០នាក់ទៀត។

មានមនុស្សច្រើនជាង ១ពាន់ បានរងរបួសក្នុងគ្រោះមហន្តរាយនេះ កាលពីល្ងាចថ្ងៃសៅរ៍ នេះបើតាមទីភ្នាក់ងារបន្ថែម។ មានផ្ទះ បន្ទប់សណ្ឋាគារ ហាងទំនិញ និងនាវារាប់រយ ត្រូវបានបំផ្លាញ ដោយទឹករលក ដែលវាយប្រហារឆ្នេរភាគខាងត្បូង Sumatra និងចុងកោះភាគខាងលិច Java ប្រហែលម៉ោង៩កន្លះយប់ថ្ងៃសៅរ៍ បន្ទាប់ពីភ្នំភ្លើងមួយ ដែលគេស្គាល់ថាជា “កុមារ” នៃរឿងព្រេង Krakatoa បាន ផ្ទុះឡើង។

ការខូចខាត បានប៉ះពាល់៥ស្រុក និងទាំងអស់នៅក្នុងខេត្ត Banten និង Lampung ក្នុងច្រកសមុទ្រ Sunda ។