Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចំនួនអ្នកស្លាប់ពីការវាយប្រហារភាវរកម្ម មកលើការិយាល័យរដ្ឋាភិបាល ក្នុងទីក្រុង Kabul បានកើនឡើងដល់ ៤៣នាក់

  • បោះពុម្ព

ចំនួនអ្នកស្លាប់ ពីការវាយប្រហារភាវរកម្មប្រឆាំងនឹងការិយាល័យរដ្ឋាភិបាល នាទីក្រុង Kabul បានកើនឡើងដល់៤៣នាក់ និងរងរបួស១០នាក់ផ្សេងទៀត នេះបើតាមអ្នកនាំពាក្យក្រសួងសុខាភិបាលសាធារណះ ថ្លែងប្រាប់កាសែតស៊ិនហួរ កាលពីថ្ងៃអង្គារ៍។

តួលេខអំពីអ្នកស្លាប់ អាចផ្លាស់ប្តូរខណះកងកម្លាំងសន្តិសុខ និងក្រុមជួយសង្រ្គោ គឺកំពុងរុករកក្នុងគំនរអគារបែកបាក់។

ការវាយប្រហារ បានកើតឡើងនៅពេលរសៀលថ្ងៃចន្ទ នៅពេលគ្រាប់បែកអត្តឃាតមួយ បានបំពាក់ឲ្យបំផ្ទុះឡានមួយគ្រឿងដែលចតឈប់ខាងក្រៅការិយាល័យគោលដៅ ដែលការិយាល័យនោះ ផ្តល់សេវ៉ាដល់សមាជិកក្រុមគ្រួសារទាហាន និងពលរដ្ឋទូទៅ ដែលបានបាត់បង់ជីវិត អំឡុងពេលសង្រ្គាម ឬការវាយប្រហារភាវរកម្ម នានា។

យ៉ាងហោចណាស់មានខ្មាន់កាំភ្លើង២រូប បានសម្រុកចូលខាងក្នុងអគារ បន្ទាប់ពីមានការផ្ទុះ ដោយបាញ់រះគ្រាប់កាំភ្លើង មកលើក្រុមមនុស្សខាងក្នុង មុនពេលកងកម្លាំងសន្តិសុខមកដល់។ ការវាយប្រហារតបត បានបញ្ចប់នៅពេលព្រឹកព្រលឹមថ្ងៃអង្គារ៍។

មានមនុស្សប្រហែល ៣៥៧នាក់ ត្រូវបានជួយសង្រ្គោះដោយកងកម្លាំងប្រតិបត្តិការណ៏ពិសេសអាហ្កានីស្ថាន ពីអគារគោលដៅនោះ។ ផ្នែកមួយចំនួននៃអគារគោលដៅ បានឆាបឆេះ ហើយអគាររបស់ក្រសួងសាធារណះការអាហ្កានីស្ថានដែលនៅជិតនោះ និងអគារជាច្រើនទៀត រួមទាំងឡានជាច្រើន ត្រូវបានខ្ទេចខ្ទី បន្ទាប់ពីការវាយប្រហារនោះ។

ការវាយប្រហារ កើតឡើងក្នុងតំបន់ទីប្រជុំជន Makruyan-e-Awal ជិត Shashdarak ទីដែលស្ថានទូតបរទេសជាច្រើន ឋិតនៅ។ តំបន់នោះផងដែរ ក៏បានផ្តល់ជាទីជម្រកដល់អគារស្នាក់នៅជាច្រើន និងជាការិយាល័យជាច្រើនរបស់រដ្ឋាភិបាល រួមទាំងក្រសួងសាធារណះការ។ មិនមានក្រុមណាមួយ បានអះអាងពីការទទួលខុសត្រូវចំពោះការប្រហារនេះទេ មកទល់ពេលនេះ។