Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជើងហោះហើរ ត្រូវបានប្តូរទិសដៅដោយ កម្រឹតប្រុងប្រយ័ត្ន ត្រូវបានបង្កើនសម្រាប់ភ្នំភ្លើង Anak Krakatoa

  • បោះពុម្ព

ប្រទេសឥណ្ឌូនេស៊ី បានបង្កើនស្ថានភាពប្រុងប្រយ័ត្នចំពោះភ្នំភ្លើង Anak Krakatoa ទៅក្នុងកម្រឹតខ្ពស់បំផុតលើកទី២ កាលពីព្រឹកថ្ងៃព្រហ. ដោយកំណត់តំបន់នៅជុំវិញ ក្នុងចំងាយ៥គ.ម។

ហេតុការណ៏នេះ កើតមានតែប៉ុន្មានថ្ងៃបន្ទាប់ពី រណ្តៅភ្នំភ្លើង បានរលំលើកោះភ្នំភ្លើងក្នុងជំនោរខ្ពស់ ហើយបានបញ្ជូនទឹករលកឡើងដល់កំពស់ ៥ម បោកបក់កំទេចឆ្នេរនាច្រកសមុទ្រ Sunda និងបានសម្លាប់ជីវិតមនុស្សច្រើនជាង ៤០០នាក់។

អជ្ញាធរ ក៏បានបញ្ជាឲ្យផ្លាស់ប្តូរទិសដៅ នូវរាល់ជើងហោះហើរនានាជុំវិញភ្នំភ្លើងដែលបានផ្ទុះ ដោយសារតែវា បានខ្ជាក់កំអែលផេះទៅក្នុងអាកាស។

ភ្នំភ្លើង បានលាន់លឺសូរសន្ធឹកចុះឡើងៗចាប់តាំងពីខែកក្កដា ប៉ុន្តែ បានសកម្មជាពិសេស ចាប់តាំងពីថ្ងៃអាទិត្យ ដោយបានខ្ជាក់កំអែលភ្នំភ្លើង និងដុំថ្ម ហើយបានបញ្ជូនពពកនៃផេះដ៏ធំសំបើម ឡើងដល់ ៣ពាន់ម៉ែត្រ ចូលក្នុងផ្ទៃមេឃយ៉ាងខ្មួលខ្មាញ់ខ្លាំង។

ទន្ទឹមនឹងនោះ អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បាននិយាយថា សកម្មភាពបន្ទុះភ្នំភ្លើង នៃភ្នំភ្លើង Anak Krakatoa មានទីតាំងក្នុងច្រកសមុទ្រ Sunda បានបន្តកើនឡើង។

ចុងបញ្ចប់ មជ្ឍមណ្ឌលកាត់បន្ថយគ្រោះមហន្តរាយភូមិសាស្រ្ត និងភ្នំភ្លើង បានបង្កើនស្ថានភាពនៃភ្នំភ្លើង Anak Krakatoa ពីកម្រឹត២ (ប្រកាសអាសន្ន) ទៅកម្រឹត ៣ (ប្រចាំការ ) ។