Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៊ី បញ្ឈប់ការផ្គត់ផ្គង់ឧស្ម័ន ទៅឲ្យ អ៊ុយក្រែន ខណៈជម្លោះរវាង ប្រទេសទាំង២ កំពុងតានតឹង

  • បោះពុម្ព

អ៊ុយក្រែន៖ ប្រទេសអ៊ុយក្រែន បាននិយាយថា ប្រទេសរុស្ស៊ី បានបញ្ឈប់ការផ្គត់ផ្គង់ ឧស្ម័នទាំងអស់ កាលពីថ្ងៃច័ន្ទ ដែលបាននាំឲ្យ មានជម្លោះខ្លាំងឡើង រវាងប្រទេសទាំង២នេះ។ រដ្ឋមន្ត្រី ក្រសួងថាមពល អ៊ុយក្រែន លោក យូរី ប្រូដាន បាននិយាយថា “ ការផ្គត់ផ្គង់ឧស្ម័ន ទៅឲ្យប្រទេស អ៊ុយក្រែន ត្រូវបានផ្អាកទាំងអស់”។

ក្រុមហ៊ុនប្រេង Gazprom របស់រុស្ស៊ី បាននិយាយថា អ៊ុយក្រែន ត្រូវបង់ប្រាក់ ថ្លៃទិញឧស្ម័នរបស់ខ្លួនជាមុន បន្ទាប់ពីរដ្ឋាភិបាល ក្រុងកៀវ (អ៊ុយក្រែន) មិនបានដោះស្រាយ សងបំណុលថ្លៃទិញឧស្ម័នមុនៗ របស់ខ្លួនមកនោះ។ 

ក្រុមហ៊ុនប្រេង Gazprom បានស្នើក្រុមហ៊ុនប្រេង Naftogaz របស់អ៊ុយក្រែន ឲ្យបង់ថ្លៃចំនួន ១,៩៥ ពាន់លានដុល្លារ ក្នុងចំណោមប្រាក់សរុបចំនួន ៤,៥ ពាន់លានដុល្លារ ដែលក្រុមហ៊ុនប្រេងរុស្ស៊ីនេះ បាននិយាយថា ក្រុមហ៊ុនប្រេង អ៊ុយក្រែន នេះបានជំពាក់។

ក្រុមហ៊ុនប្រេង Gazprom បាននិយាយថាខ្លួន នឹងបន្តផ្តល់ឧស្ម័ន ទៅឲ្យអឺរ៉ុប ប៉ុន្តែ លោក អាឡេស៊ី មីលល័រ ប្រធានក្រុមហ៊ុន ប្រេងរុស្ស៊ីនេះ បានព្រមានថា ឥឡូវនេះ មានបញ្ហាខ្លាំងក្នុង ការបញ្ជូនឧស្ម័នទៅឲ្យ សភាពអឺរ៉ុបកាត់តាម ប្រទេសអ៊ុយក្រែន។ ចំណងទាក់ទងរវាងរុស្ស៊ី និងអ៊ុយក្រែន ស្ថិតនៅក្នុងសភាពតានតឹង ចាប់តាំងពីរដ្ឋាភិបាលក្រុងម៉ូស្គូ បានកាន់កាប់តំបន់គ្រីមេ របស់អ៊ុយក្រែន កាលពីខែកុម្ភៈមក៕

ដកស្រង់ចេញពីគេហទំព័រ (CEN)