Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃអះអាងថា ពលករខុសច្បាប់ ធ្វើការនៅប្រទេសខ្លួន មាន ភូមា ជិត១លាននាក់ កម្ពុជា ជិត២០ម៉ឺននាក់ និងឡាវ ជិត១០ម៉ឺននាក់

  • បោះពុម្ព

បាងកក៖ អនុប្រធានសភា ឧស្សាហកម្ម របស់ប្រទេសថៃ បានអះអាងថា បច្ចុប្បន្ន ពលករខុសច្បាប់ ដែលបាននឹងកំពុងបម្រើ ការងារ នៅក្នុងប្រទេសថៃ មានជាង១លាន នាក់ ក្នុងនោះពលករខុសច្បាប់ មកពីប្រទេសភូមា មានប្រមាណជិត១លាន នាក់ មកពីកម្ពុជា ជិត២០ម៉ឺននាក់ និងមកពី ប្រទេសឡាវ ជិត១០ម៉ឺននាក់ ។

យោងតាមការចេញផ្សាយ របស់កាសែត មតិជន របស់ថៃ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០១៤នេះ បានដកស្រង់ប្រសាសន៍របស់ លោក វ៉ាន់លុប វីតាណាកន អនុប្រធានសភា  ឧស្សាហកម្មថៃ បាននិយាយថា បច្ចុប្បន្ន បាននិយាយថា មានពលករទេសន្ដរប្រវេសន៍ ដែលត្រឹមត្រូវ តាមច្បាប់ នៅក្នុងប្រទេសថៃ ប្រមាណជិត ២,២លាននាក់ និងមានពលករខុសច្បាប់ ច្រើនជាង១លាននាក់ ក្នុងនោះពលកររបស់ ប្រទេសភូមា មានប្រមាណ ៨០ភាគរយ ពលករជនជាតិខ្មែរ មានប្រមាណ១៥ភាគរយ និងពលករជនជាតិឡាវ មានប្រមាណ ៥ភាគរយ ។

មន្ដ្រីរបស់ថៃរូបនេះ ក៏បានលើកឡើងពី ផលប៉ះពាល់ផងដែរ នៅពេលដែលរបបយោធា បានចាត់វិធានការ រក្សាសណ្ដាប់ធ្នាប់និងសន្ដិភាព លើគោលការណ៍ រឹតបន្ដឹងពលករខុសច្បាប់ តាមរយៈការស្នើឱ្យ ពលករទាំងនោះ ត្រឡប់ទៅប្រទេសខ្លួន ។

យោងតាមកាសែតថៃមួយនេះ បានដកស្រង់សំដីរបស់ អនុប្រធានសភា ឧស្សាហកម្ម ថៃ ថា ទី១ ឧស្សាហកម្មសំណង់ មិនប៉ះពាល់ខ្លាំងនោះទេ ព្រោះនៅឆ្នាំនេះ ឧស្សាហកម្មសំណង់ ស្ថិតនៅក្នុងបន្ទាត់ចុះ ទៅតាមស្ថានភាព សេដ្ឋកិច្ចធ្លាក់ចុះ ធ្វើឱ្យមិនទាន់ ត្រូវការពលករច្រើន ។ ទី២ ឧស្សាហកម្មនេសាទ នៅភូមិភាគខាងកើត ដូចជាខេត្ដរ៉ាក់យ៉ង ចាន់បូរី និងខេត្ដត្រាត តំបន់ទាំងនេះ និងទទួលផល ប៉ះពាល់ដោយត្រង់ ។ ទី៣ ផ្នែកកសិកម្ម ដូចជា ការធ្វើចំការកៅស៊ូ នៅភូមិភាគឦសាន និងភូមិភាគខាងកើត ព្រមទាំងការប៉ះពាល់ផងដែរ នៅក្នុងធុរកិច្ច ភោជនីយដ្ឋាននានា ៕