បណ្តាញសង្គម

មហាក្សត្យថៃ នឹងត្រូវឡើងគ្រងរាជ្យជាផ្លូវការ នាខែឧសភា ខាងមុខ

ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ នឹងត្រូវឡើងគ្រងរាជ្យជាផ្លូវការ ក្នុងពិធីគ្រងរាជ្យសម្បត្តិ ដែលនឹងត្រូវប្រារព្វធ្វើឡើងនាថ្ងៃទី ៤-៦ នាខែឧសភាខាងមុខ នេះបើតាមសេចក្តីថ្លែងការរបស់ព្រះបរមរាជវាំង នាថ្ងៃអង្គារ៍។

ព្រះមហាក្សត្យថៃ មហា វ៉ាជីរ៉ាឡុងកន Maha Vajiralongkorn ដែលមានព្រះជន្ម 66 ព្រះវស្សា ត្រូវបានតែងតាំងជាព្រះមហាក្សត្យ ឆាប់ៗបន្ទាប់ពីការចូលទីវង្គត់របស់បិតាទ្រង់ កាលពីឆ្នាំ ២០១៦ បន្ទាប់ពីការគ្រងរាជ្យអស់រយះពេល៧០ឆ្នាំ។

ការឡើងគ្រងរាជ្យជាផ្លូវការរបស់ទ្រង់ ត្រូវបានពន្យារពេល រហូតដល់ក្រោយរយះពេលនៃពិធីកាន់ទុក្ខព្រះបិតាទ្រង់ គឺស្តេច ភូមីបុល អាដុលយ៉ាដេត Bhumibol Adulyadej ដែលត្រូវបានគេគោរពជាតួអង្គពាក់កណ្តាលព្រះ នៅក្នុងប្រទេសថៃ។