Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បំណាក់ដី បានសម្លាប់ជីវិតមនុស្សហាចណាស់ ១៥នាក់ ក្នុងប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីគ្រោះមហន្តរាយមួយឆ្នាំ

  • បោះពុម្ព

ក្រុមសង្រ្គោះឥណ្ឌូនេស៊ី បានកំពុងរុករកជនរងគ្រោះពីការបាក់ដី ជាបន្តបន្ទាប់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥នាក់ កាលពីថ្ងៃចូលឆ្នាំ នេះបើតាមសំដីមន្រ្តី បន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិមួយឆ្នាំមក ដែលសម្លាប់ជីវិតមនុស្សរាប់ពាន់នាក់។

យ៉ាងហោចណាស់មានមនុស្ស២០នាក់ បានបាត់ខ្លួនពីការបាក់ដី អំឡុងពេលភ្លៀងធ្លាក់ខ្លាំង ហើយបានកប់ផ្ទះចំនួន៣០ខ្នង ក្នុងតំបន់ Sukabumi កោះជ្វាខាងលិច។

“ដី ដែលធូររលុង គឺជាគ្រោះថ្នាក់សម្រាប់ក្រុមជួយសង្រ្គោះ ដែលកំពុងធ្វើការលើការងារហ្នឹង” នេះជាសំដីអ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ។ ទឹកភ្លៀងធ្លាក់ខ្លាំង បានបង្ខំអ្នកសង្រ្គោះ ឲ្យផ្អាកការរុករក កាលពីថ្ងៃអង្គារ៍។

ប្រទេសឥណ្ឌូនេស៊ី គឺជាប្រជុំកោះងាយរងគ្រោះមហន្តរាយមួយ ដែលកាលពីឆ្នាំ ២០១៨ បានរងគ្រោះនូវឆ្នាំដ៏កំណាចបំផុត ក្នុងរយះកាលមួយទសវត្សជាងកន្លងមក ក្នុងគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ ជាបន្តបន្ទាប់ ក្នុងតំបន់ផ្សេងៗគ្នា និងបានសម្លាប់ជីវិតមនុស្សច្រើនជាង ៣ពាន់នាក់។