Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីប្រទេសប៉ាលេស្ទីន និយាយថា ទីក្រុង ជេរូសាឡឹម Jerusalem “គឺមិនមែនសម្រាប់លក់ទេ”

  • បោះពុម្ព

ប្រធានាធិបតីប្រទេសប៉ាលេស្ទីន គឺលោក Mahmoud Abbas កាលពីល្ងាចថ្ងៃចន្ទ បានដុតភ្លើងគុបពិធីបុណ្យខួបលើកទី៥៤ នៃថ្ងៃចាប់ផ្តើមបដិវត្តន៍រំដោះប្រទេសប៉ាលេស្ទីន និងការបង្កើតចលនាហ្វាតាស ក្នុងទីក្រុង Ramallah នៃតំបន់ West Bank។

លោក Abbas បានបញ្ជាក់ម្តងទៀតថា ទីក្រុង Jerusalem គឺជារដ្ឋធានីអនន្តរបស់រដ្ឋប៉ាលេស្ទីន ហើយវា មិនមែនសម្រាប់លក់ទេ។

លោកនិយាយថា ភាពជាមេដឹកនាំប៉ាលេស្ទីន និងប្រជាជន នឹងមិនទទួល និងមិនអនុញ្ញាតិឲ្យនរណាម្នាក់លក់ទីក្រុង Jerusalem ទេ ឬអនុញ្ញាតិឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំលក់វាទៅឲ្យប្រទេសអ៊ីស្រាអ៊ែលទេ។ “នេះ នឹងមិនអាចកើតឡើងទេ” នេះ ជាសំដីលោកប្រធានាធិបតី Abbas ។

“យើង នឹងមិនអនុញ្ញាតិឲ្យនរណាម្នាក់ បង្កើតនូវផែនការប្រឆាំងនឹង ទីក្រុង Jerusalem ទេ។ លោកបានបន្ថែមដោយនិយាយថា “ទីក្រុង Jerusalem នឹងរក្សានូវរដ្ឋធានីអនន្ត នៃរដ្ឋប៉ាលេស្ទីន ដោយសារតែ ប្រធានាធិបតីចុងក្រោយ គឺលោក Yasser Arafat បាននិយាយថា កុមារប៉ាលេស្ទីន នឹងលើកទង់ជាតិប៉ាលេស្ទីនលើជញ្ជាំង ប៉មវិហារអ៊ីស្លាម និងវិហារគ្រឹះនៃទីក្រុង Jerusalem។

“ លោក Abbas និយាយថា ប្រជាជនប៉ាលេស្ទីន នឹងបន្តការតស៊ូរបស់ពួកគេទាល់តែពួកគេ បង្កើតនូវរដ្ឋឯករាជ្យប៉ាលេស្ទីលរបស់ខ្លួន។ “ឆ្នាំខាងមុខ នឹងជាឆ្នាំដ៏ល្អប្រសើរជាងឆ្នាំនេះ ហើយតាមពិត យើងនឹងបន្តនូវក្តីសង្ឃឹម និងហុចឲ្យពីជំនាន់មួយ ទៅជំនាន់មួយទៀត។

នេះមានន័យថា បន្ទាប់ពីរយះពេល៥៤ឆ្នាំ និង៣ជំនាន់ បដិវត្តន៍នេះដំណើរការ ហើយនឹងបន្តជាមួយការប្តេជ្ញាតាំងចិត្តរបស់អ្នក ឆន្ទះ របស់អ្នក និងការជម្រុញទឹកចិត្តរបស់អ្នក ហើយជាមួយនឹងឆន្ទះរបស់ព្រះជាម្ចាស់ ដោយលោក មានសមត្ថភាពពីការធ្វើការងារគ្រប់យ៉ាង ហើយកុមារនេះ នឹងអាចលើកទង់ជាតិប៉ាលេស្ទីនបាន”។