បណ្តាញសង្គម

ករណីលិចទូក នៅប្រទេសម៉ាឡេស៊ី ស្លាប់០២នាក់ និង៣៥នាក់ ទៀតបន្តបាត់ខ្លួន

កូឡាឡំាពួរ៖ គិតមកដល់ វេលាម៉ោង ១៣៖៤៥នាទី ម៉ោងក្នុងតំបន់ ថ្ងៃពុធនេះ អ្នកដំណើរចំនួន ០២នាក់ ត្រូវបានគេបញ្ជាក់ថា ស្លាប់០២នាក់ និង៣៥នាក់ទៀត នៅតែបន្តបាត់ខ្លួន បន្ទាប់ពីទូកដឹកអ្នកដំណើរ បរទេសចំនួន ៩៧នាក់ មួយគ្រឿង បានលិចនៅជិតទីក្រុង ឆ្នេរសមុទ្រ ស៊ូងហ្គៃ អ៊ែរ ហ៊ីតាម របស់ប្រទេស ម៉ាឡេស៊ី។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី១៨ ខែមិថុនា ឆ្នាំ២០១៤ ដោយផ្អែកតាម ការលើកឡើងរបស់ មន្រ្តីម៉ាឡេស៊ី ក្នុងសន្និសីទ សារព័ត៌មានថា មនុស្ស០២នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ និង៦០នាក់ទៀត ត្រូវបានគេជួយសង្គ្រោះ។

លោក មូហាម៉េដ ហាំបាលី យ៉ាអាកាប់ ប្រធានការិយាល័យ Port Klang របស់ទីភ្នាក់ងារពង្រឹង ដែនសមុទ្រ ម៉ាឡេស៊ី បាននិយាយថា គេបានជួយ សង្គ្រោះដំណើរ បុ្រសចំនួន ៤៧នាក់ ស្រ្តី ១២នាក់ និងក្មេងម្នាក់។ ចំណែក មនុស្សពីរនាក់ ដែលបានស្លាប់នោះ មានស្រ្តីម្នាក់ និងប្រុសម្នាក់។ លោកបន្តថា អ្នកដំណើរទំាងអស់នោះ សុទ្ធសឹង តែជាជនជាតិឥណ្ឌូនេស៊ី ៕