Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ខ្យល់ព្យុះធំ បង្កនូវការខូចខាតដ៏ធ្ងន់ធ្ងរ ក្នុងប្រទេសលីបង់

  • បោះពុម្ព

ខ្យល់ព្យុះដ៏ធំមួយ ដែលត្រូវបានគេដាក់ឈ្មោះថា Norma បានកើតមានក្នុងប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ ហើយបង្កឲ្យមានការខូចខាតដ៏ធ្ងន់ធ្ងរ ក្នុងតំបន់ជាច្រើននៃប្រទេស នេះបើតាមសេចក្តីរាយការណ៏ពីទីភ្នាក់ងារព័ត៌មានជាតិ ដែលហៅកាត់ថា NNA ។

កងកម្លាំងសន្តិសុខផ្ទៃក្នុងប្រទេសលីបង់ បានព្រមានពលរដ្ឋខ្លួន ពិសេសអ្នក ដែលរស់នៅតាមជួរភ្នំ មិនឲ្យមានការចាកចេញពីផ្ទះសម្បែងរបស់ពួកគេទេ។

ពលរដ្ឋក្នុងតំបន់ភ្នំជាច្រើន ដែលរួមមាន Dahr Al Baydar និង Ehden ត្រូវបានជាប់គាំងក្នុងឡានរបស់ពួកគេរាប់សិបម៉ោង ដែលបានធ្វើឲ្យអភិបាលខេត្ត Bekaa គឺលោក Kamal Abou Jaoude បានអំពាវនាវឲ្យកងទ័ព ចុះជួយកងកម្លាំងសន្តិសុខផ្ទៃក្នុង ក្នុងប្រតិបត្តិការណ៏ជួយសង្រ្គោះពលរដ្ឋក្នុងតំបន់ទាំងនោះ នេះបើតាម NNA រាយការណ៏។

លើសពីនេះទៅទៀត ផ្លូវថ្នល់ ត្រូវបានគេបិទក្នុងតំបន់ជាច្រើន ដែលរួមមាន Faraya, Ayoun al Siman, Koura និងតំបន់ជាច្រើនទៀត នេះបើយោងតាម Elnashra ដែលជាកាសែតអនឡាញដ៏ឯករាជ្យមួយ។

ខ្យល់ព្យុះកម្រឹតធ្ងន់នេះ បានបង្កនូវការខូចខាតដ៏ធ្ងន់ធ្ងរក្នុងតំបន់ El Miniyeh នាប៉ែកខាងជើងប្រទេសលីបង់ផងដែរ។ អ្នកជំនាញខាងការព្យាករណ៏អាកាសធាតុ តាមកញ្ចក់ទូរទស្សន៍នាពេលអនាគតក្នុងស្រុកមួយ បាននិយាយថា ខ្យល់ព្យុះនោះ នឹងថមថយថាមពលខ្លួន នាថ្ងៃពុធ ខាងមុននេះហើយ នេះបើតាមការផ្សាយរបស់កាសែតស៊ិនហួរ ។