Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតី​កូរ៉េខាងត្បូង សន្យាបង្កើនកិច្ចសហការជា​មួយ​​អន្តរជាតិ សំដៅ​ដោះស្រាយ​ទណ្ឌកម្ម​កូរ៉េខាងជើង ឲ្យបានឆាប់​បំផុតតាមដែល​អាចធ្វើបាន!

  • បោះពុម្ព

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានសម្ដែងការស្វាគមន៍ ចំពោះមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុ សម្រាប់ ការផ្ដល់កិច្ចសហប្រតិបត្តិការឡើងវិញ នូវគម្រោងអន្តរកូរ៉េជាច្រើន ហើយលោក មូន ក៏បានសន្យាផងដែរថា  នឹងរួមសហការជាមួយ សហគមន៍អន្តរជាតិ ដើម្បីដោះស្រាយ ទណ្ឌកម្មលើកូរ៉េខាងជើង ឲ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅរួច។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃព្រហស្បតី៍ ទី១០ ខែមករា ឆ្នាំ២០១៩។ លោក មូន ជែអ៊ីន ធ្វើការកត់សម្គាល់បែបនេះ នៅអំឡុងសន្និសីទសារព័ត៌មាន ស្វាគមន៍ឆ្នាំថ្មី របស់លោកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

លោក មូន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «គម្រោងនានានៅតំបន់ សួនឧស្សាហកម្ម កែសុង (Kaesong) និងតំបន់ទេសចរណ៍ភ្នំ គុមកាង (Kumgang) បាននិងកំពុងផ្ដល់ ផលប្រយោជន៍ដល់ កូរ៉េខាងត្បូង និងកូរ៉េខាងជើង... ខ្ញុំសូមស្វាគមន៍ចំពោះ ឆន្ទៈដ៏ល្អរបស់កូរ៉េខាងជើង ក្នុងការចាប់ផ្ដើមឡើងវិញ នូវគម្រោងនិងកិច្ចសហប្រតិបត្តិការ ដោយគ្មានលក្ខខណ្ឌ និងគ្មានសំណង»។

គួរបញ្ជាក់ថា កាលពីថ្ងៃចូលឆ្នាំសកលកន្លងទៅ លោក គីម ជុងអ៊ុន បាននិយាយថា លោកមានបំណងបើក សួនឧស្សាហកម្មនៅក្នុងទីក្រុង Kaesong ព្រមទាំងអនុញ្ញាត ឱ្យភ្ញៀវទេសចរណ៍កូរ៉េខាងត្បូង ចូលទៅកម្សាន្តតំបន់ទេសចរណ៍ភ្នំ Kumgang របស់កូរ៉េខាងជើងវិញ ដោយគ្មានលក្ខខណ្ឌទុកជាមុនឡើយ។

នៅដើមឆ្នាំ២០១៩ នេះមេដឹកនាំកូរ៉េខាងជើង និងសហរដ្ឋអាមេរិក បានយល់ព្រម បើកិច្ចជំនួបកំពូលជាលើកទី ២  ដើម្បីបន្តការប្តេជ្ញា លុបបំបាត់នុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ និងការដោះទណ្ឌកម្មអន្តរជាតិ ចេញពីកូរ៉េខាងជើង៕

ដកស្រង់ពី៖ Fresh News