Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តុលាការប្រទេសចិន បានកាត់ទោសប្រហារជីវិត ជនសង្ស័យគ្រឿងញៀនសញ្ជាតិកាណាដា

  • បោះពុម្ព

តុលការប្រទេសចិន បានកាត់ទោសប្រហារជីវិតបុរសជនជាតិកាណាដាម្នាក់ ពីបទជួញដូរគ្រឿងញៀនកាលពីថ្ងៃចន្ទ បន្ទាប់ពីការកាត់ទោសឲ្យជាប់គុករយះពេល១៥ឆ្នាំលើកមុន ត្រូវបានគេចាត់ទុកថា មានភាពអត់ឪនពេក ដែលទង្វើនេះកាន់តែធ្វើឲ្យជ្រៅឡើងនូវស្នាមប្រេះស្រាំការទូត ដោយសារតែនាយករដ្ឋមន្រ្តីប្រទេសកាណាដា Justin Trudeau បានចោទប្រកាន់ទីក្រុងប៉េកាំង ពីការប្រើប្រាស់ទណ្ឌកម្មកម្រឹតធ្ងន់តាមតែអំពើចិត្ត។

លោក Robert Lloyd Schellenberg អាយុ៣៦ បានងក់ក្បាលខណះចៅក្រមក្នុងទីក្រុង Dalian នាប៉ែកឥសាន្ត បានសាកសួរគាត់ថាតើ គាត់យល់ពីសាលក្រមដែរឬក៏អត់ បន្ទាប់ពីការកាត់ទោសឡើងវិញរយះពេលពេញមួយថ្ងៃ ដែលលោក បានប្រកាសនូវភាពស្លូតត្រង់របស់ខ្លួន ដោយនិយាយថា “ខ្ញុំមិនមែនជាអ្នកជួញដូរគ្រឿងញៀនទេ។ ខ្ញុំមកប្រទេសចិន ជាអ្នកទេសចរតែប៉ុណ្ណោះ”។

ការកាត់ទោស កើតមានទល់នឹងកំហឹងរបស់ទីក្រុងប៉េកាំងលើការចាប់ឃាត់ខ្លួនក្នុងប្រទេសកាណាដា លើប្រធានប្រតិបត្តិជាន់ខ្ពស់ ក្រុមហ៊ុនតេលេខំខ្នាតធំ Huawei កាលពីខែមុន តាមសំណើរបត្យាប័នរបស់សហរដ្ឋអាមេរិក ដែលទាក់ទងនឹងការបំពានទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់។

អជ្ញាធរប្រទេសចិន ពេលក្រោយមកទៀត បានឃាត់ខ្លួនពលរដ្ឋកាណាដា២រូបទៀត ដែលម្នាក់គឺជាអតីតអ្នកការទូត និងម្នាក់ទៀតជាទីប្រឹក្សាអាជីវកម្ម លើការសង្ស័យបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ ដែលនេះជាការតបតរ ត្រូវគេមើលឃើញថា មានទំនាក់ទំនងលើការចាប់ខ្លួនប្រធានប្រតិបត្តិ Huawei ។

លោក Schellenberg ដំបូងត្រូវបានគេកាត់ទោសជាប់ពន្ធនាគារចំនួន១៥ឆ្នាំ និងពិន័យជាទឹកប្រាក់ ២២.០០០ដុល្លារអាមេរិក កាលពីខែវិច្ឆិកា។ ប៉ុន្តែបន្ទាប់ពីការប្តឹងឧទ្ធរ តុលាការជាន់ខ្ពស់ ក្នុងខេត្ត Liaoning កាលពីខែធ្នូ បានច្រានចោលការកាត់ទោសចាស់ ដែលថា មានភាពអត់ឪន ហើយផ្តល់នូវទោសកម្រឹតធ្ងន់ដល់បទល្មើសរបស់គាត់។ លោក Schellenberg ត្រូវបានឃុំឃាំង កាលពីខែធ្នូ ឆ្នាំ ២០១៤ ។