Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឧបករណ៏ថតសម្លេងក្នុងបន្ទប់កាប៊ីន របស់យន្តហោះ Lion Air ដែលបានធ្លាក់ ត្រូវបានទាញចេញពីក្នុងទឹក នាតំបន់ប៉ែកខាងលិចប្រទេសឥណ្ឌូនេស៊ី

  • បោះពុម្ព

ក្រុមអ្នកមុជទឹក កាលពីថ្ងៃចន្ទ បានរកឃើញប្រអប់ខ្មៅទី២ ដែលជាឧបករណ៏ថតសម្លេងក្នុងបន្ទប់កាប៊ីន នៃយន្តហោះ Lion Air ដែលបានដាំក្បាលធ្លាក់ចុះទៅក្នុងទឹក នាប៉ែកខាងលិចប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃ២៩ ខែតុលា និងបានសម្លាប់មនុស្សទាំងអស់១៨៩នាក់ដែលជិះលើយន្តហោះ នេះបើតាមមន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់ ឲ្យដឹង។

ក្រុមការងារនៃកងកម្លាំងជ្រមុជទឹករួមគ្នាមួយ ដែលមកពីកងនាវីឥណ្ឌូនេស៊ី និងគណះកម្មាការសុវត្តិភាពដឹកជញ្ជូនជាតិ បានរកឃើញប្រអប់ខ្មៅ នៃយន្តហោះ Boeing 737 Max 8 ម៉ាកថ្មី ក្នុងបាតទឹកសមុទ្រ ជុំវិញទីតាំងនៃកន្លែងធ្លាក់យន្តហោះ នេះបើតាមការបង្ហាញពីអ្នកនាំពាក្យក្រសួងដឹកជញ្ជូនប្រទេសឥណ្ឌូនេស៊ី។

CVR ត្រូវបានរកឃើញកាលពីព្រឹកថ្ងៃចន្ទ ដោយក្រុមការងារខាងលើ ហើយត្រូវបានលើកចេញពីបាតសមុទ្រ ហើយឥលូវនេះដឹកតាមកប៉ាល់ឆ្ពោះទៅកាន់ដីគោក នេះបើតាមអ្នកនាំពាក្យខាងលើប្រាប់កាសែតស៊ិនហួរ តាមទូរស័ព្ទ។

ប្រអប់ខ្មៅនៃយន្តហោះ ដែលមានលេខហោះហើរ JT 6-10 ដែលបានធ្លាក់ចុះក្នុងទឹក បន្ទាប់ពីហោះឡើងបានមួយភ្លែត នឹងត្រូវប្រគល់ទៅគណះកម្មការសុវត្តិភាពដឹកជញ្ជូន សម្រាប់ការស៊ើបអង្កេត។ ការរកឃើញម៉ាស៊ីនថតសម្លេងក្នុងបន្ទប់កាប៊ីន ដែលថតសម្លេងសន្ទនាគ្នារវាងអ្នកបើក និងសហអ្នកបើកយន្តហោះ នៅមុនពេលការធ្លាក់ដ៏គ្រោះថ្នាក់ នឹងត្រូវជួយដល់ការបង្ហាញពីបុព្វហេតុជាក់លាក់នៃការធ្លាក់។

កាលពីខែវិច្ឆិកា អ្នកមុជទឹក បានរកឃើញម៉ាស៊ីនថតទិន្នន័យជើងហោះហើរ នាបាតសមុទ្រជិតនឹងកន្លែងកើតហេតុផងដែរ។ របាយការណ៏បឋម គឺផ្អែកលើព័ត៌មាន ដែលប្រមូលបានពីម៉ាស៊ីនថតទិន្នន័យជើងហោះហើរ និងបានបង្ហាញថា អ្នកបើកយន្តហោះ បានប្រឹងប្រែងគ្រប់គ្រងប្រព័ន្ធប្រឆាំងការបញ្ឈប់យន្តហោះ តែបន្តិចមុនពេលយន្តហោះ ដាំក្បាលធ្លាក់ចុះក្នុងទឹកសមុទ្រ។