បណ្តាញសង្គម

លោក Pompeo នឹងបើកកិច្ចពិភាក្សាជាមួយប្រទេសកូរ៉េខាងជើង នាសប្តាហ៏នេះ

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក Mike Pompeo គឺទំនងជាបើកកិច្ចពិភាក្សាកម្រឹតខ្ពស់ ក្នុងទីក្រុងវ៉ាស៊ិនតោន ជាមួយមន្រ្តិជាន់ខ្ពស់កូរ៉េខាងជើង Kim Yong Chol នៅថ្ងៃព្រហ. ឬសុក្រនេះ ហើយភាគីទាំងពីរ នឹងផ្តល់ព័ត៌មានលំអិតពីការកែតម្រូវតាមក្រោយ នេះបើតាមការផ្សាយរបស់កាសែតកូរ៉េខាងត្បូង។

មន្រ្តីកូរ៉េខាងជើង គឺទំនងនឹងជួបលោកប្រធានាធិបតីអាមេរិក Donald Trump ផងដែរ នេះបើតាមកាសែត Chosun Ilbo ផ្សាយកាលពីថ្ងៃអង្គារ៍ ដោយដកស្រង់ប្រភពព័ត៌មានការទូត ដែលសុំមិនបញ្ចេញឈ្មោះ ហើយជិតស្និទនឹងកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង។

សួរនាំពីអត្ថបទរាយការណ៏របស់កាសែតកូរ៉េខាងត្បូង មន្ត្រីក្រសួងការបរទេសបាននិយាយថា “យើង មិនមានកិច្ចប្រជុំណាមួយដើម្បី ប្រកាសទេ” ។ សេតវិមាន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរសុំយោបល់នេះទេ។

សហរដ្ឋអាមេរិក កំពុងពិចារណាដាច់ដោយឡែកពីគ្នាលើបញ្ហាបន្ធូរបន្ថយការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង ជាកិច្ចដោះដូរ សម្រាប់ប្រជាជាតិដែលឯកោមួយនេះ ក្នុងការបោះបង់ចោល ឬក៏បញ្ជូនទៅបរទេសនូវកម្មវិធី ICBMs របស់ខ្លួន ជាការបន្ថែមពីលើការរក្សាទុក “ការបង្កកអាវុធនុយក្លេអ៊ែរ” តាមកិច្ចពិភាក្សាសហរដ្ឋអាមេរិកជាមួយនឹងរដ្ឋាភិបាលកូរ៉េខាងត្បូង បានបង្ហាញ នេះបើតាមកាសែត Chosun Ilbo ផ្សាយដោយដកស្រង់ប្រភព។

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានបង្វែរសំណួរទាំងនោះទៅកាន់ក្រសួងការបរទេសវិញ ដែលមិនមានយោបល់តបភ្លាមៗ នោះទេ។ ខែនេះ លោកត្រាំ បាននិយាយថា លោក បានទទួលនូវលិខិតដ៏អស្ចារ្យមួយពីមេដឹកនាំកូរ៉េខាងជើង គីម ជុនអ៊ុន ហើយដែលអាចនឹងមានកិច្ចប្រជុំជាមួយគ្នាម្តងទៀត ក្នុងពេលអនាគតមិនយូរខាងមុខ ជាផ្នែកនៃកិច្ចប្រឹងប្រែង ដើម្បីបញ្ចុះបញ្ចូលគាត់ឲ្យបោះបង់ចោលនូវអាវុធនុយក្លេអ៊ែរ។

លោក Pompeo បានធ្វើដំណើរជាច្រើនដងទៅកាន់រដ្ឋធានី Pyongyang កាលពីឆ្នាំមុន ប៉ុន្តែភាគីទាំងពីរ មិនបានកំណត់ពេលឡើងវិញសម្រាប់កិច្ចប្រជុំដែលបានលុបចោលភ្លាមៗកាលពីខែវិច្ឆិកា រវាងរូបលោក និងលោក Kim Yong Chol ដែលមានបំណងត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូលលើកទី២។