Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសថៃ ត្រូវតែផ្អាកការបោះឆ្នោតជាថ្មីម្តងទៀត ឲរហូតដល់ខែមីនា

  • បោះពុម្ព

ការបោះឆ្នោតជាទូទៅ ដែលបានពន្យាពេលជាយូរមកហើយរបស់ប្រទេសថៃ ដើម្បីបញ្ចប់ការដឹកនាំបែបយោធា នឹងត្រូវតែផ្អាកពីកាលបរិច្ឆេទកំណត់ទី២៤ ខែកុម្ហះ ហើយនឹងទំនងជារៀបចំធ្វើឡើងនៅខែមីនា នេះបើតាមមន្រ្តី២រូបមកពីគណះកម្មាការរៀបចំការបោះឆ្នោត ឲ្យដឹងកាលពីថ្ងៃអង្គារ៍។

គណះកម្មាការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ មិនបានប្រកាសពីការលើកពេលនេះទេ ប៉ុន្តែមន្រ្តីជាន់ខ្ពស់ផ្នែករៀបចំការបោះឆ្នោត២នាក់ បានប្រាប់កាសែត Reuters ថា វាមិនអាចទៅរួចសម្រាប់ការបោះឆ្នោតនាថ្ងៃទី២៤ កុម្ហះ ដូចដែលបានប្រកាសកាលពីខែមុននោះទេ។

រដ្ឋាភិបាលយោធា ដែលបានគ្រប់គ្រងប្រទេសជិត៥ឆ្នាំ ដំបូងបានស្នើរពន្យាពេលត្រឹម១ខែ ដោយសារតែការប៉ះទង្គិចតារាងពេលវេលាជាមួយនឹងការឡើងសោយរាជ្យរបស់ព្រះមហាក្សត្រ នាខែឧសភា។ “ការបោះឆ្នោតថ្ងៃទី២៤ កុម្ភះ មិនអាចកើតឡើងបានទេដោយសារ តែគណះកម្មាការរៀបចំការបោះឆ្នោត មិនមានពេលគ្រប់គ្រាន់ដើម្បីចាត់ចែងការងារនេះ” នេះបើតាមសំដីមន្រ្តីគណះកម្មាការជាន់ខ្ពស់ ឥលូវមានកាលបរិច្ឆេទ២ជម្រើស គឺថ្ងៃ១០ និង២៤ ខែមីនា នេះបើតាមការបន្ថែមរបស់ក្រុមមន្រ្តី។

លោកនាយករដ្ឋមន្រ្តី Prayuth Chan-ocha បានប្រាប់ក្រុមអ្នកកាសែតកាលពីថ្ងៃអង្គារ៍ថា នឹងមានការបោះឆ្នោតមួយ មុនពេលឡើងគ្រងរាជ្យ។ “យើង ត្រូវតែរៀបចំកម្មវិធីទាំងពីរនេះរួមគ្នា ប៉ុន្តែយើង ត្រូវតែផ្តល់ពេលវេលាឲ្យការរៀបចំពិធីឡើងសោយរាជ្យមុន”។

គណបក្សនយោបាយដ៏ធំបំផុតទាំងពីរ និយាយថា ពួកគេ មិនមានការជំទាស់ចំពោះការពន្យាពេលនេះទេ នេះបើតាមការផ្សាយរបស់ Channel News Asia នាថ្ងៃព្រហ.។