បណ្តាញសង្គម

ស្លាប់៦នាក់ ក្នុងការវាយប្រហារ មកលើបណ្តុំអគារសណ្ឋាគារទំនើប Nairobi

យ៉ាងហោចណាស់មានមនុស្ស៦នាក់ បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃអង្គារ៍ នៅពេលជនអ៊ីស្លាមបង្កៃគ្រាប់បែកអត្តឃាតមួយគ្រាប់ និងពួកខ្មាន់កាំភ្លើង បានវាយលុកយ៉ាងខ្លាំង មកលើសណ្ឋាគារទំនើបមួយកន្លែង និងបណ្តុំអគារការិយាល័យក្នុងទីក្រុង Nairobi របស់ប្រទេសកេនយ៉ា ដោយបង្កនូវការឡោមព័ទ្ធរាប់សិបម៉ោង ដែលប្រជាជនមានការភ័យខ្លាចជាច្រើន ត្រូវបានជាប់គាំងនៅខាងក្នុងអគារនោះ។

ការបាញ់កាំភ្លើង ត្រូវបានបាញ់លាន់លឺសូរយូរៗម្តងនាពេលយប់ស្ងាត់ ក្នុងរដ្ឋធានី ខណះប៉ូលីស លុកលុយសណ្ឋាគារ និងអគារការិយាល័យ រកអ្នកដែលនៅរស់រានមានជីវិតពីពួកខ្មាន់កាំភ្លើង ខណះព្យាយាមបង្អើរជនវាយប្រហារទាំងនោះ។

ការវាយប្រហារនាអគារ DusitD2 ដែលរួមមានបន្ទប់សណ្ឋាគារចំនួន១០១បន្ទប់ ភោជនីយដ្ឋាន និងអគារការិយាល័យ កន្លែងស្នាក់នៅក្នុងតំបន់ និងក្រុមហ៊ុនអន្តរជាតិ ហើយចាប់ផ្តើមកើតមាននៅម៉ោង៣ល្ងាច ជាមួយនឹងការផ្ទុះដ៏ខ្លាំង ដែលត្រូវបានលឺចំងាយ៥គ.មពីអគារការិយាល័យកាសែត AFP ។

ក្រុមសូម៉ាលីដែលមានទំនាក់ទំនងនឹងពួក Al-Qaeda ដែលអនុវត្តន៍ការវាយប្រហារដែលគេដឹងលឺគ្រប់គ្នា មកលើអគារទំនិញរបស់ Nairobi កាលពីឆ្នាំ ២០១៣ បានអះអាងពីការទទួលខុសត្រូវលើការវាយប្រហារកាលពីពេលថ្មី នេះបើយោងតាមក្រុមគីងសំងាត់ SITE ដែលគ្រប់គ្រងសកម្មភាពពួកនិយមជ្រុល។

ភ្ញៀវដែលស្នាក់នៅមួយចំនួន ទទួលរងរបួសធ្ងន់ធ្ងរ ប៉ុន្តែតួលេខអ្នកដែលរងគ្រោះដល់ជីវិត មិនត្រូវបានគេផ្តល់នៅឡើយទេ នេះបើតាមការឲ្យដឹងរបស់មេប៉ូលីសប្រទេសកេនយ៉ា។

អ្នកថតរូបកាសែត AFP បានឃើញសាកសពចំនួន៥ ដែលដេកដួលលើតុក្នុងរានហាលភោជនីដ្ឋានក្នុងបណ្តំអគារ។ មន្រ្តីម្នាក់នាមន្ទីរពេទ្យ MP Shah ក្នុងទីក្រុង Nairobi បានប្រាប់ទូរទស្សន៍ប្រជាជនថា មានអ្នករបួស៧នាក់ ដែលមកទទួលសេវ៉ាព្យាបាល ហើយម្នាក់ បានស្លាប់។

ទន្ទឹមនឹងនោះ បើតាមប្រភពប៉ូលីសមួយដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា គាត់ បានឃើញចំនួនអ្នកស្លាប់ច្រើនដល់ទៅ១៤នាក់ឯណោះ បើតាមការផ្សាយរបស់ Channel News Asia។