Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

១៥នាក់ បានស្លាប់ នៅក្នុងផ្ទុះយន្តហោះដឹកទំនិញមួយ នាភាគខាងជើងប្រទេសអ៊ីរ៉ង់

  • បោះពុម្ព

យ៉ាងហោចណាស់ មានមនុស្ស១៥នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទ ក្នុងការផ្ទុះយន្តហោះ Boeing 707 ជិតទីក្រុង Karaj នាភាគខាងជើងប្រទេសអ៊ីរ៉ង់ នេះបើតាមទីភ្នាក់ងារសារព័ត៌មាននិស្សិតអ៊ីរ៉ង់(ISNA) រាយការណ៏។

ក្នុងចំណោមអ្នកស្លាប់១៥នាក់ដែលជិះលើយន្តហោះនោះ មាន១៤នាក់ជាបុរស និងស្រ្តីម្នាក់។ ១០នាក់អាចកំណត់អត្តសញ្ញាណ និង៥នាក់ផ្សេងទៀត ត្រូវការការពិនិត្យហ្សែនបន្ថែម នេះបើតាមប្រធានមជ្ឍមណ្ឌលឪសថនីតិវិជ្ជវិទ្យា នៃខេត្ត Alborz ប្រាប់ឲ្យដឹង។

យន្តហោះដឹកទំនិញនេះ មានអ្នកដំណើរជិះ១៦នាក់ បានផ្ទុះឆេះ ក្នុងតំបន់រស់នៅមួយកន្លែង ចំងាយ៤៥គ.មនាភាគខាងលិចរដ្ឋធានី Tehran នេះបើតាមកាសែត ISNA ដកស្រង់សំដីប្រធានមជ្ឍមណ្ឌលសង្គ្រោះបន្ទាន់។

យន្តហោះនោះ គ្រោងហោះទៅចុះនាអាកាសយាន្តដ្ឋាន Payam របស់ខេត្ត Karaj ប៉ុន្តែបានសម្រេចចុះចតនាអាកាសយន្តដ្ឋាន Fath ដោយហេតុផលមិនត្រូវបានដឹងខ្លះ នេះបើតាមប្រធានសង្គមអត្តចន្ទក្រហមអ៊ីរ៉ង់ប្រាប់កាសែត ISNA ។ បន្ទាប់ពីចុះចតក្នុងអាកាសយាន្តដ្ឋានខុស យន្តហោះនោះ បានបាត់បង់ការគ្រប់គ្រង ហើយរអិលចេញពីផ្លូវរត់ ដោយបុកជាមួយអគារស្នាក់នៅដែលទំនេរ ហើយឆាបឆេះឡើង។

យន្តហោះនោះ បានហោះចេញពីរដ្ឋធានី Bishkek របស់ប្រទេស Kyrgyzstan ដោយមានដឹកទំនិញជាសាច់ ទៅកាន់ប្រទេសអ៊ីរ៉ង់ នេះបើយោងតាមសេចក្តីប្រកាស ដោយផ្នែកទំនាក់ទំនងសាធារណះរបស់កងទ័ពអ៊ីរ៉ង់។ បើយោងតាមរបាយការណ៏ចុងក្រោយបង្អស់ យន្តហោះនោះជាកម្មសិទ្ធិរបស់កងទ័ពអ៊ីរ៉ង់។