Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុស្ស៊ី៖ ក្នុងមួយ​សប្តាហ៍​យន្តហោះបរទេស​២៣គ្រឿង ហោះ​មកក្បែរ​ព្រំដែន​រុស្ស៊ី​ដើម្បី​ស៊ើបការណ៍​សម្ងាត់...

  • បោះពុម្ព

  (ម៉ូស្គូ)៖ ប្រទេសរុស្ស៊ីបានប្រទះឃើញ យន្តហោះបរទេសចំនួន ២៣គ្រឿង ធ្វើការហោះហើរ មកស៊ើបការណ៍ក្បែរៗព្រំដែនរបស់ខ្លួន  ក្នុងអំឡុងរយៈពេល មួយសប្តាហ៍ចុងក្រោយនេះ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩។ បើតាមការបញ្ជាក់ ពីសារព័ត៌មានផ្លូវការ របស់ក្រសួងការពារជាតិរុស្ស៊ី យន្តហោះរុស្ស៊ី ត្រូវបានបញ្ជូនឲ្យទៅស្ទាក់ យន្តហោះបរទេសទាំងនោះភ្លាមៗ  ដើម្បីកុំឲ្យឈ្លានពាន ចូលមកក្នុងដែនអាកាសរបស់ខ្លួន។

យន្តហោះស៊ើបការណ៍បរទេស ជារឿយៗបានធ្វើការហោះហើរឆ្វែលក្បែរៗព្រំប្រទល់ ប្រទេសរុស្ស៊ីខណៈទីក្រុងម៉ូស្គូ  តែងតែចោទប្រកាន់ សហរដ្ឋអាមេរិក និង អង្គការ NATO ពីការធ្វើសកម្មភាពឈ្លបការណ៍ទាំងនេះ។

គួរជម្រាបថា កាលពីខែវិច្ឆិកាកន្លងទៅ យន្តហោះ EP-3E Aries របស់កងទ័ពជើងទឹកអាមេរិក  ត្រូវយន្តហោះចម្បាំងរុស្ស៊ី ស្ទាក់ស្កាត់នៅលើដែនសមុទ្រខ្មៅ។

ពេលនោះអាមេរិកបានអះអាងថា យន្តហោះរបស់ខ្លួន ធ្វើសកម្មភាពហោះហើរ  នៅលើដែនអាកាសអន្តរជាតិ និងបានចាត់ទុកការស្ទាក់របស់យន្តហោះរុស្ស៊ីថា ជាទង្វើគ្រោះថ្នាក់ តែក្រសួងការបរទេសរុស្ស៊ី បានតបវិញថា  យន្តហោះអាមេរិក ហោះក្បែរដែនអាកាសរុស្ស៊ី ហើយយន្តហោះចម្បាំង Su-27 បានហោះមកស្ទាក់នៅរយៈចម្ងាយ ដែលមានសុវត្ថិភាពត្រឹមត្រូវ៕

ដកស្រង់ពី៖ Fresh News