Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ដូណាល់ ត្រាំ ទើបបង្ហាញ​ផែនការថ្មីៗក្នុងការពង្រាយ​មីស៊ីល​បន្ថែមទៀត ដើម្បី​ការពារ​សុវត្ថិភាព​ទឹកដី​អាមេរិកពីសត្រូវវាយប្រហារ...

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបង្ហាញចេញនូវផែនការថ្មីៗ ក្នុងមន្ទីរបញ្ចកោណ ដែលមានដូចជាការបង្កើនសមត្ថភាព និងដាក់ពង្រាយបន្ថែម នូវប្រព័ន្ធការពារមីស៊ីល  ដើម្បីការពារសវុត្ថិភាព ទឹកដីសហរដ្ឋអាមេរិក ឲ្យកាន់តែប្រសើរជាងមុន។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩។ លោក ដូណាល់ ត្រាំ បានថ្លែងនៅក្នុងកិច្ចប្រជុំមួយ នាមន្ទីរបញ្ចកោណយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកនឹងបង្កើន កិច្ចការពារសុវត្ថិភាពរបស់ខ្លួន  ប្រឆាំងនឹងការវាយប្រហារនានា ដោយគ្រាប់មីស៊ីល ដូចជាពពួកមីស៊ីលប្រដេញ និងមីស៊ីលលឿនជាងសំឡេងជាដើម...។

ពិភពលោកបាននិងកំពុងផ្លាស់ប្តូរហើយ ដូច្នេះសហរដ្ឋអាមេរិក មិនអាចគ្រាន់តែមានការផ្លាស់ប្តូរ តិចតួចនោះទេ...  វាមិនគ្រប់គ្រាន់ឡើយសម្រាប់យើង ដោយគ្រាន់តែរក្សាល្បឿន នៃការប្រកួតប្រជែង ស្មើៗនឹងសត្រូវរបស់យើងនោះ...»។

បើតាមរបាយការណ៍នានាកន្លងមក មន្ទីរការពារជាតិបញ្ចកោណ  នៃសហរដ្ឋអាមេរិក កំពុងតែពិនិត្យទៅលើលទ្ធភាព បង្កើនការដាក់ពង្រាយ  ខែលការពារមីស៊ីល បាញ់ចេញពីគ្រប់ទិស ទៅលើប្រព័ន្ធការពារដែលមានស្រាប់ បូករួមទាំងការបំពាក់ប្រព័ន្ធសេនសឺ នៅទីអវកាស និងប្រព័ន្ធស្ទាក់ចាប់ សញ្ញាមីស៊ីល ដែលអាចឲ្យអាមេរិក ចាប់បានគ្រាប់មីស៊ីល ប្រភេទលឿនជាងសំឡេង និងយន្តហោះដ្រូន ព្រមអាចប្រើប្រាស់ កាំភ្លើងឡាស៊ែរ ដើម្បីបាញ់ទម្លាក់អាវុធ សត្រូវទាំងនេះថែមទៀតផង។

គួរបញ្ជាក់ថា ទោះបីជាមិនបានការបញ្ជាក់ចំៗថា សត្រូវពិតប្រាកដជានរណាក៏ដោយ  ប៉ុន្តែការរៀបចំផែនដី ទប់ទល់ភ្លាមៗរបស់សហរដ្ឋអាមេរិកនេះ គឺបានកើតមានឡើងបន្ទាប់ពី ប្រទេសរុស្ស៊ី បានបង្ហាញចេញនូវគ្រាប់មីស៊ីលប្រភេទថ្មី  ដែលមានល្បឿនលឿនជាសំឡេង និងអាចបញ្ជាឲ្យចង្អុលរកគោលដៅ ត្រូវវាយប្រហារថែមទៀតផង  ដែលប្រការនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកផ្ទាល់៕

ដកស្រង់ពី៖ Fresh News