បណ្តាញសង្គម

ផ្ទុះគ្រាប់បែក​ទៀតហើយ​នៅភាគខាងត្បូងប្រទេស​ថៃ បណ្តាលឲ្យ​មន្ត្រីប៉ូលិស​មួយចំនួន​រងរបួស!

(បាងកក)៖ ប៉ូលិស០២នាក់ បានទទួលរងរបួសធ្ងន់ បន្ទាប់ពីគ្រាប់បែកមួយគ្រាប់ បានផ្ទុះនាព្រឹកថ្ងៃសុក្រនេះ នៅស្រុកណងជីក (Nong Chik) នៅខេត្ត ផាត់តានី (Pattani) ភាគខាងត្បូងប្រទេសថៃ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី១៨ ខែមករា ឆ្នាំ២០១៩។

ប៉ូលិសទាំងពីររូបខាងលើ ត្រូវបានបញ្ជូន ឲ្យទៅទទួលការព្យាបាលនៅមន្ទីរពេទ្យ Pattani ខណៈអាជ្ញាធរថៃ មិនទាន់អាចស៊ើបដឹងច្បាស់ថា  តើជនណា ជាអ្នកបង្កៃគ្រាប់បែកឡើយ ប៉ុន្តែជឿថាទង្វើនេះ មានចេតនាបង្កភាពចលាចល នៅក្នុងខេត្ត Pattani។ប៉ូលិសទាំងពីរនាក់ បានរបួសរងរបួស នៅពេលពួកគេកំពុងអមដំណើរ គ្រូបង្រៀនមួយក្រុម។

គួរជម្រាបថា Pattani រួមជាមួយខេត្តយ៉ាឡា (Yala) និងណារ៉ាត់ធីវ៉ាត់ (Narathiwat) គឺជាខេត្ត ០៣ នៅចុងភាគខាងត្បូងប្រទេសថៃ ជាប់ព្រំដែនម៉ាឡេស៊ី ដែលបានទទួលរងការបំផ្ទុះគ្រាប់បែក និងបាញ់ប្រហារខ្លាំងក្លាជាងគេ ដែលបង្កឡើងដោយក្រុមឧទ្ទាម  ហើយគិតចាប់តាំងពីឆ្នាំ ២០០៤ មនុស្សជាង ៧,០០០នាក់ហើយបានបាត់បង់ជីវិត៕

ដកស្រង់ពី៖ Fresh News