Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុត​ការបោះឆ្នោត​នៅភាគត្បូង​ហ្វីលីពីន​​នឹង​ត្រូវរៀបចំឡើង ដើម្បី​​ឲ្យប្រជាជន​សម្រេចពី​សិទ្ធិ​ស្វ័យភាព​គ្រប់គ្រង​តំបន់នេះ​​របស់​ក្រុម​ឧទ្ទាម​ម៉ូស្លីម...

  • បោះពុម្ព

(ម៉ានីល)៖ កិច្ចខិតខំប្រឹងប្រែង អស់រយៈពេលរាប់ទសវត្សរ៍ ដើម្បីបិទបញ្ចប់អំពើហិង្សា ដែលបានផ្ដាច់ជីវិតមនុស្សជាង ១៥០,០០០នាក់ នៅភាគខាងត្បូង ប្រទេសហ្វីលីពីន បានចូលដល់ដំណាក់កាល ចុងក្រោយហើយ នៅថ្ងៃចន្ទនេះ ជាមួយការរៀបចំការបោះឆ្នោត ប្រជាមតិមួយ  ដែលនឹងផ្ដល់ ក្រុមឧទ្ទាមម៉ូសី្លម នូវសិទ្ធិស្វ័យភាពគ្រប់គ្រងតំបន់។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។ ការបោះឆ្នោត នៅថ្ងៃចន្ទនេះ គឺជាជំហានចុងក្រោយ នៃការស្វែងរក កិច្ចព្រមព្រៀងសន្តិភាព របស់ទីក្រុងម៉ានីល ជាមួយក្រុមឧទ្ទាម Moro Islamic Liberation Front (MILF) ជាកងកម្លាំងបំបែករដ្ឋមួយដ៏ធំ ដែលបានធ្វើសកម្មភាព ចាប់តាំងពីឆ្នាំ១៩៧០ មក។

ចំណែកឯ តំបន់ស្នូលមួយចំនួននៃតំបន់ បាំងហ្គាសម៉ូរ៉ូ (Bangasmoro) មានទីតាំងស្ថិតលើកោះ មីនដាណាវ (Mindanao) ភាគខាងត្បូង ប្រទេសហ្វីលីពីន និងស្ថិតនៅក្នុងសំណើ ចង់គ្រប់គ្រងរបស់ MILF ត្រូវបានគេរំពឹងថា នឹងទទួលបានសំឡេងគាំទ្រ ភាគច្រើនលើសលប់។

ប៉ុន្តែទន្ទឹមគ្នា ប្រជាជននៅក្នុងតំបន់ ដូចជា លោក ហ្សេមប្រាហ៍ អាបាស់ (Jembrah Abas) មានវ័យ ២២ឆ្នាំ នៅតែព្រួយបារម្ភ  និងចង់ឱ្យអំពើហិង្សា បិទបញ្ចប់ឱ្យបានឆាប់។ លោក Abas បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំពិតជានឿយហត់នឹងអំពើហិង្សា ខ្លាំងណាស់ ព្រោះឪពុករបស់ខ្ញុំ ក៏ជាជនរងគ្រោះ នៃអំពើហិង្សានេះដែរ...»។

គួរជម្រាបថា ប្រជាជនប្រមាណ ២.៨លាននាក់ ត្រូវបានគេរំពឹងថា នឹងចូលរួម នៅក្នុងការបោះឆ្នោត នៅថ្ងៃចន្ទនេះ ខណៈប៉ូលិស និងទាហាន ២០,០០០នាក់ ត្រូវដាក់ការពារសន្តិសុខ និងសុវត្ថិភាព ព្រោះមានការព្រួយបារម្ភថា អំពើហិង្សា អាចនឹងផ្ទុះឡើងគ្រប់ពេលវេលា៕

ដកស្រង់ពី៖ Fresh News