Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមសកម្មប្រយុទ្ធតាលីបង់ផ្ដាច់ជីវិតមនុស្ស១២នាក់ ក្នុងការវាយប្រហារលើមូលដ្ឋានយោធាអាហ្វហ្កានីស្ថាន

  • បោះពុម្ព

(កាប៊ុល)៖ មន្ត្រីអាហ្វហ្កានីស្ថាន នៅថ្ងៃចន្ទនេះ បានឱ្យដឹងថា ក្រុមសកម្មប្រយុទ្ធតាលីបង់ បានសម្លាប់សមាជិក កងកម្លាំងសន្តិសុខ១២នាក់  នៅក្នុងការវាយប្រហារ បំផ្ទុះរថយន្ដ នៅឯមូលដ្ឋានយោធាមួយកន្លែងនៃខេត្ត Maidan Wardak ភាគខាងត្បូងប្រទេស។

នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។យោងតាមក្រុមមន្ត្រីខាងលើដដែល សមាជិកកងកម្លាំងសន្តិសុខ ច្រើនជាង២៨នាក់ផ្សេងទៀត ក៏បានរងរបួសផងដែរ។

ការវាយប្រហារនេះ  លើមូលដ្ឋានយោធា អាហ្វហ្កានីស្ថាន កើតមានឡើងនៅពេលដែល ក្រុមសម្មប្រយុទ្ធតាលីបង់ ជាច្រើននាក់ បានបំផ្ទុះរថយន្ដមួយគ្រឿង ខណៈ ខ្មាន់កាំភ្លើង២នាក់ទៀត សម្រុកចូលបើកការបាញ់រះ នៅបរិវេណមូលដ្ឋានយោធានេះ។

គួរបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធតាលីបង់ បានចេញមុខអះអាងថាខ្លួនគឺជាអ្នក នៅពីក្រោយការវាយប្រហារនេះ ដែលធ្វើឡើងតែប៉ុន្មានថ្ងៃ  ប៉ុណ្ណោះ ក្រោយក្រុមសកម្មប្រយុទ្ធមួយនេះ បដិសេធចូលរួមកិច្ចចរចា ស្វែងរកសន្តិភាព ជាមួយសហរដ្ឋអាមេរិក៕

ដកស្រង់ពី៖ Fresh News