Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កងទ័ពអាកាសស៊ីរីបាញ់កម្ទេចមីស៊ីលអ៊ីស្រាអែល៣០គ្រាប់ តែចំណាយអស់ជីវិតកងទ័ព៤នាក់

  • បោះពុម្ព

(ម៉ូស្គូ)៖ យោធារុស្ស៊ី បានអះអាងនៅថ្ងៃចន្ទនេះថា ប្រព័ន្ធមីស៊ីលការពារដែនអាកាសស៊ីរី បានស្ទាក់ចាប់ និងបំផ្លាញមីស៊ីល៣០គ្រាប់ នៅក្នុងការឆ្លើយតប ទៅនឹងការប្រហារតាមផ្លូវអាកាស របស់យោធាអ៊ីស្រាអែល។

ប៉ុន្តែព្រមពេលជាមួយគ្នា ទីក្រុងម៉ូស្គូបានទទួលស្គាល់ថា កងទ័ពស៊ីរី៤នាក់ បានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន  Sputnik នៅថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០១៩។

យោធារុស្ស៊ី បានគូសបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍ដូច្នេះថា៖« ចាប់ពីម៉ោង២៖១១នាទី រហូតដល់ម៉ោង២៖៥៩ទៀបភ្លឺ ថ្ងៃចន្ទនេះ យោធា អ៊ីសា្រអែល បានដឹកនំាការវាយប្រហារ តាមផ្លូវអាកាសចំនួន៣លើក នៅលើទឹកដីស៊ីរី... ហើយជាការឆ្លើយតប  ប្រព័ន្ធមីស៊ីល ការពារដែនអាកាស ស៊ីរីបានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលទាំងនេះ៣០គ្រាប់»។

បន្ថែមពីលើនេះ ក្រសួងការពារជាតិរុស្ស៊ី ក៏បានបញ្ជាក់ដែរថាកងទ័ពស៊ីរី៤នាក់ បានស្លាប់ និង៦នាក់ទៀតរងរបួស នៅក្នុងវាយប្រហារ តាមផ្លូវអាកាសនេះ រីឯហេរដ្ឋារចនាសម្ព័ន្ធមួយផ្នែក របស់អាកាសយានដ្ឋានអន្តរជាតិ ទីក្រុងដាម៉ាស់ត្រូវបានបំផ្លាញ។

គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍ របស់យោធារុស្ស៊ី ចេញផ្សាយតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយយោធាអ៊ីស្រាអែល ប្រកាសថាខ្លួនបានដឹកនាំ  ការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងមូលដ្ឋានយោធាអ៊ីរ៉ង់នៅលើទឹកដីស៊ីរី និងជាការសងសឹក ទៅនឹងការបាញ់មីស៊ីល ចេញពីទឹកដីស៊ីរីឆ្ពោះ  មកកាន់ទឹកដីអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ៕

ដកស្រង់ពី៖ Fresh News