Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ហាហិរញ្ញវត្ថុ​គ្រួសារបង្ខំឲ្យបុរស​សាមញ្ញជប៉ុនម្នាក់ សុំពន្យារពេលរៀប​ការ​ជាមួយ​ព្រះនាង​ម្ចាស់ Mako រហូតដល់ឆ្នាំ២០២០

  • បោះពុម្ព

(តូក្យូ)៖ បញ្ហាហិរញ្ញវត្ថុ គឺជាកត្តាចម្បង នៃការពន្យារពេលរៀបការ រវាងជនសាមញ្ញមួយរូប និងព្រះនាងម្ចាស់ជប៉ុនមួយអង្គ  ប៉ុន្តែគូដណ្ដឹងព្រះនាងម្ចាស់ជប៉ុន ម៉ាកុ (Mako) អង្គនេះគឺលោក កេអ៊ិ កូមួរុ (Kei Komuro) បានប្រកាសថា  គ្រួសាររបស់លោក បានដោះស្រាយ វិបត្តិហិរញ្ញវត្ថុនោះ រួចរាល់អស់ហើយ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Japan Times នៅរសៀលថ្ងៃអង្គារ ទី២២ ខែមករា ឆ្នាំ២០១៩។ លោក Komuro បានចេញផ្សាយ សេចក្ដីប្រកាសមួយ នៅថ្ងៃអង្គារនេះ ដែលទំនងជាការឆ្លើយទៅនឹង ព្រះអង្គម្ចាស់ អាគីស៊ីណុ (Akishino) ជាព្រះបិតាព្រះនាងម្ចាស់ Mako ដែលធ្លាប់បានលើកឡើងថា លោក Komuro និងគ្រួសារគួរតែផ្ដល់ចម្លើយសមរម្យ និងជាក់លាក់  បើសិនជា ចង់ឱ្យការរៀបអាពាហ៍ពិពាហ៍ ដំណើរការទៅមុខតាមការគ្រោងទុក។

តែយ៉ាងណាក៏ដោយ នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល លោក Komuro វ័យ ២៧ឆ្នាំ បានបញ្ជាក់ថា  គ្រួសាររបស់លោក បានដោះស្រាយ បញ្ហាហិរញ្ញវត្ថុរួចរាល់ ហើយបានសូមទោសសម្រាប់ការបង្កភាពស្មុគស្មាញ ដោយមិនបានពន្យល់ពី ស្ថានភាពជាក់ស្ដែង។ចំណែកឯព្រះនាងម្ចាស់ Mako ព្រះជន្ម ២៧វស្សាដូចគ្នា ក៏បានទទួលដំណឹងនេះដែរជាមួយ ការអះអាងថា  អ្នកទំាងពីរ នៅតែមានបំណងរៀបការនឹងគ្នា។

គួរបញ្ជាក់ថា លោក Kei Komuro និងព្រះនាងម្ចាស់ Mako បានប្រកាសពីការភ្ជាប់ពាក្យ កាលពីខែកញ្ញា ឆ្នាំ២០១៧ ហើយបាននិយាយថា  មានគម្រោងរៀបការ នៅខែវិច្ឆិកា ឆ្នាំ២០១៨។ ប៉ុន្តែគម្រោងនេះ ត្រូវពន្យារពេលរហូតដល់ឆ្នាំ ២០២០ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា  ម្ដាយរបស់លោក Komuro មានបញ្ហាលុយកាក់ ក្នុងនោះរួមមានទាំងលុយជំពាក់ អតីតគូដណ្ដឹងកូនប្រុស របស់ខ្លួនផងដែរ។

ពោលគឺអតីតគូដណ្ដឹង បាននិយាយថា ធ្លាប់ឱ្យម្ដាយលោក Komuro ខ្ចីលុយ០៤លានយ៉េននៅចន្លោះឆ្នាំ២០១០ និង២០១២ អំឡុងពេលអ្នកទាំងពីរ នៅជាគូដណ្ដឹងនឹងគ្នា។ តែក្រោយមក អ្នកទាំងពីរនេះបានផ្ដាច់ពាក្យ ទើបអតីតគូណ្ដឹង បានទាមទារឱ្យម្ដាយលោក  Komuro សងលុយដែលធ្លាប់ខ្ចីត្រឡប់មកវិញ បើទោះជាភាគខាងប្រុស អះអាងថា លុយទាំងនេះជាអំណោយក៏ដោយ៕

ដកស្រង់ពី៖ Fresh News