Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ចន ឃើរី៖ «បើមាន​ឱកាស​ជួបលោក ដូណាល់ ត្រាំ ខ្ញុំនឹងសុំ​ឲ្យលោក​លាលែងពី​តំណែង»

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃើរី (John Kerry) បាននិយាយថា លោកនឹងប្រាប់ឱ្យលោក ដូណាល់ ត្រាំ ចុះចេញពីតំណែង បើសិនជាលោកអាច និយាយដោយផ្ទាល់ ជាមួយប្រធានាធិបតីអាមេរិករូបនេះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅរសៀលថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។ លោក John Kerry ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយ អ្នកសារព័ត៌មាន នៃស្ថានីយទូរទស្សន៍ CNBC នៅអំឡុងវេទិកា សេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង ដាវូស (Davos) ប្រទេសស្វីស នៅថ្ងៃអង្គារសប្ដាហ៍នេះ។

ស្ថិតក្នុងឱកាសនោះ អតីតប្រមុខការទូតអាមេរិករូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំមិនអាចលេងល្បែងនេះបានទេ... ពីព្រោះគាត់ (លោក ត្រាំ) មិនមានភាពប្រាកដប្រជា ហើយគាត់ក៏មិនមានសមត្ថភាព ធ្វើកិច្ចសន្ទនារបៀបនេះដែរ។ ប៉ុន្តែបើសិនជាខ្ញុំ អាចនិយាយជាមួយគាត់ផ្ទាល់ ខ្ញុំនឹងប្រាប់ឱ្យគាត់ ចុះចេញពីតំណែង»។

គួរជម្រាបថា លោក John Kerry ដែលធ្លាប់ជាអតីតបេក្ខភាព ប្រធានាធិបតីអាមេរិក មកពីបក្សប្រជាធិបតេយ្យ កាលពីឆ្នាំ២០០៤  ក៏ធ្លាប់បានរិះគន់លោក ដូណាល់ ត្រាំ ផងដែរចំពោះការសម្រេចចិត្ត ដកសហរដ្ឋអាមេរិក  ចេញពីកិច្ចព្រមព្រៀង ទីក្រុងប៉ារីសស្ដីពីបម្រែបម្រួលអាកាសធាតុ កាលពីឆ្នាំ២០១៧ និងបានចោទទៀតថា លោក ត្រាំ បានកុហកប្រជាជនអាមេរិក ពីផលវិបាក ដែលបង្កឡើងដោយ ការដកខ្លួនចេញនេះ៕

ដកស្រង់ពី៖ Fresh News