Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អង្គការ​អវកាស​អឺរ៉ុប ESA បង្ហាញ​ផែនការធំៗ​​ដែលត្រូវធ្វើ​លើឋាន​ព្រះច័ន្ទ ចាប់ពី​ឆ្នាំ២០២៥

  • បោះពុម្ព

(អឺរ៉ុប)៖ ខណៈសហរដ្ឋអាមេរិក រុស្ស៊ី និង ចិន សុទ្ធតែកំពុងសម្លឹងមើល ការបង្កើតមូលដ្ឋាន នៅលើផ្ទៃឋានព្រះច័ន្ទ  ហើយនាពេលថ្មីៗនេះ ទីភ្នាក់ងារអវកាសអឺរ៉ុប ESA ក៏មានគោលដៅដូចគ្នាផងដែរ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី២៣ ខែមករា ឆ្នាំ២០១៩។ កាលពីថ្ងៃទី២១ ខែមករា ទីភ្នាក់ងារអវកាស ESA ទើបតែទទួលបានកិច្ចសន្យាដំបូង ដែលស្ថិតក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួន  ក្នុងការបង្កើតមូលដ្ឋានមួយ លើព្រះច័ន្ទនៅឆ្នាំ២០២៥ ដោយក្រុមហ៊ុនឈ្មោះថា ArianeGroup នឹងអភិវឌ្ឍន៍គម្រោងសម្រាប់ ESA ដើម្បីធ្វើឲ្យ គំនិតរបស់ទីភ្នាក់ងារ អវកាសអឺរ៉ុប ក្លាយជាការពិត។

ក្រុមហ៊ុន ArianeGroupe នឹងស្វែងរកឱកាស ដើម្បីរៀបចំស្ថានីយមួយ នៅលើផ្ទៃព្រះច័ន្ទ  ដែលមានសមត្ថភាព ជីករុករកធនធានរ៉ែម៉្យាង ហៅថា Regolith ដែលអាចយកមកកែច្ នៃហើយផលិតជាទឹក និងឧស្ម័នបាន។ ប្រសិនបើគម្រោងនេះ ពិតជាអាចទៅរួចមែននោះ  មូលដ្ឋានបែបនេះ នឹងអាចទ្រទ្រង់ខ្លួនវា ហើយថែមទាំងអាចផលិតឥន្ទនៈ សម្រាប់ការចេញបេសកកម្ម ទៅកាន់ទីឋានឆ្ងាយៗផ្សេងទៀតផង។

ប្រធានទីភ្នាក់ងារអវកាស ESA លោក Jan Woerner ធ្លាប់បានចែករំលែក ចក្ខុវិស័យថា  លោកចង់បង្កើតសហគមន៍មួយ ដែលមានមនុស្សរស់នៅ និងធ្វើការងារជាមួយគ្ នាក្នុងមូលដ្ឋានមួយ នៅលើឋានព្រះច័ន្ទ។ បើតាមលោក Woerner មូលដ្ឋាននេះ នឹងមិនត្រឹមមានវត្តមាន អ្នកវិទ្យាសាស្រ្តធ្វើការស្រាវជ្រាវប៉ុណ្ណោះទេ តែក៏មានការធ្វើអាជីវិកម្ មក្នុងវិស័យរុករករ៉ែ និងទេសចរណ៍ផងដែរ។

លោក Woerner បានកត់សម្គាល់ថា មូលដ្ឋានបែបនេះ ក៏អាចធ្វើជាកន្លែងឆ្លងកាត់  សម្រាប់ឈានអវកាសនានា ដែលមានគោលដៅ ធ្វើដំណើរទៅភពអង្គារ ឬក៏កន្លែងឆ្ងាយផ្សេង៕

ដកស្រង់ពី៖ Fresh News