បណ្តាញសង្គម

យ៉ាងហោចណាស់មានមនុស្ស១៨នាក់ បានស្លាប់ក្នុងការវាយប្រហារពីសំណាក់ពួកតាលីបង់ មកលើស្ថានីយកងកម្លាំងពិសេស ក្នុងប្រទេសអាហ្កានីស្ថាន

យ៉ាងហោចណាស់មានមនុស្ស២១៨នាក់ ត្រូវបានសម្លាប់ និង២៧នាក់ផ្សេងទៀត បានរងរបួសបន្ទាប់រថយន្តបង្កប់គ្រាប់បែករបស់ពួកតាលីបង់ បានផ្ទុះ និងកំទេចស្ថានីយកងកម្លាំងពិសេសរបស់ពួកអាហ្កានីស្ថាន ក្នុងទីក្រុង Maidan Shar ដែលជាទីរួមខេត្ត Wardak នាភាគខាងកើតប្រទេសកាលពីថ្ងៃចន្ទ នេះបើតាមមន្រ្តីក្នុងតំបន់។

ការផ្ទុះ បានកើតឡើងនៅម៉ោងប្រម៉ាណ៧.៤០នាទីព្រឹក ម៉ោងក្នុងស្រុក នៅពេលដែលពួកសកម្មប្រយុទ្ធម្នាក់ បានបុករថយន្តយោធាដែលត្រូវប្លន់យកទៅ និងមានបំពាក់គ្រឿងផ្ទុះ ចូលមកក្នុងកន្លែងដែលមានចំងាយប្រហែល២គ.ម ពីទីក្រុង ដោយកំទេចទ្វារបង និងអគារសំខាន់ៗដែលនៅជាប់នោះ នេះបើតាមប្រភពសន្តិសុខប្រាប់កាសែតស៊ិនហួរ។ ការផ្ទុះ បង្កនូវផ្សែងខ្មៅខ្មួលខ្មាញ់ អណ្តែតឡើងលើកន្លែងកើតហេតុ។

ក្រុមសកម្មប្រយុទ្ធតាលីបង់ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ភ្លាមៗបន្ទាប់ពីការផ្ទុះឆាបឆេះ។ បុរសម្នាក់ ដែលអះអាងថាអ្នកនាំពាក្យពួកតាលីបង់ បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកថា ជនសកម្មប្រយុទ្ធម្នាក់នៃអ្នកប្រយុទ្ធបះបោរ បានវាយលុកមូលដ្ឋានកងកម្លាំងសន្តិសុខ ជាមួយនឹងឡានបង្កប់គ្រាប់បែក ហើយការផ្ទុះដ៏សំបើម ត្រូវបានបន្តកើតមានភ្លាមៗ ដោយការវាយប្រហារពីសំណាក់ក្រុមទី២ នៃពួកសកម្មប្រយុទ្ធដែលបំពាក់អាវុធ។

ពួកសកម្មប្រយុទ្ធតាលីបង់ ដែលកាន់កាប់ប្រទេសមុនពេលត្រូវបានបណ្តេញចេញកាលពីឆ្នាំ ២០០១ បានរៀបចំឡើងវិញនូវកុប្បកម្មប្រដាប់អាវុធ ដោយសម្លាប់កងទ័ពរដ្ឋាភិបាល ក៏ដូចជាជនស៊ីវិល។

កាលពីថ្ងៃអាទិត្យ សមាជិកកងកម្លាំងសន្តិសុខអាហ្កានីស្ថានចំនួន៨នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ផ្សេងទៀត បានរងរបួសបន្ទាប់ពីឡានបង្កប់គ្រាប់បែកអត្តឃាត បានវាយប្រហារមកលើក្បួនម៉ូតូអភិបាលខេត្ត ក្នុងខេត្ត Logar ដែលនៅជាប់គ្នា។