Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការវាយប្រហារតាមអាកាសរបស់ប្រទេសទួគី ប្រឆាំងតបនឹង បានសម្លាប់ជនសកម្មប្រយុទ្ធគណបក្សកម្មករខឺដ (PKK) ចំនួន៦នាក់ ក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង

  • បោះពុម្ព

រទេសទួគី បានធ្វើការប្រឆាំងតបនឹងពួកសកម្មប្រយុទ្ធពីគណបក្សកម្មករខឺត (PKK) យ៉ាងហោចណាស់ ៦នាក់ស្លាប់ កាលពីថ្ងៃអាទិត្យ នាតំបន់ភាគខាងជើងប្រទេសអ៊ីរ៉ាក់ នេះបើតាមសំដីយោធាកាលពីថ្ងៃចន្ទ។

ពួកសកម្មប្រយុទ្ធ ត្រូវបាន “ប្រឆាំងតប” ដោយការវាយប្រហារតាមអាកាស ដែលអនុវត្តន៍ក្នុងតំបន់ Hakurk តំបន់ Zap និងតំបន់ Sinat-Haftanin នេះបើតាមយោធាការពារជាតិឲ្យដឹង ក្នុងគណនេយ្យ Twitter របស់ខ្លួន។

អជ្ញាធរប្រទេសទួគី ជាញឹកញាប់ប្រើប្រាស់ពាក្យ “ប្រឆាំងតប” ដើម្បីបញ្ជាក់ថា ជនសកម្មប្រយុទ្ធដែលចុះចាញ់ ត្រូវបានសម្លាប់ ឬក៏ចាប់ខ្លួនបាន។ ជនសកម្មប្រយុទ្ធ ដែលប្រដាប់ដោយអាវុធទាំងនោះ មានគម្រោងវាយប្រហារមកលើមូលដ្ឋានយោធាប្រទេសទួគី នេះបើតាមយោធានិយាយ។

យន្តហោះទួគី ក៏បានបំផ្លាញផងដែរនូវជម្រក និងឃ្លាំងស្តុកឥវ៉ាន់របស់ពួកជនសកម្មប្រយុទ្ធ អំឡូងពេលប្រតិបត្តិការណ៏នោះ។ ទន្ទឹមនឹងនោះ កងកម្លាំងសន្តិសុខទួគី ក៏បានរឹបអូសគ្រឿងផ្ទុះចំនួន ១៥០គីឡូក្រាម អំឡុងពេលប្រតិបត្តិការណ៍ប្រឆាំងពួក PKK ក្នុងខេត្ត Mardin ប៉ែកទក្សិណប្រទេស នេះបើតាមបណ្តាញព័ត៌មានក្នុងស្រុក រាយការណ៏ កាលពីថ្ងៃចន្ទ។

ក្រុម PKK ដែលត្រូវបានចុះបញ្ជីជាអង្គការភាវរកម្មដោយប្រទេសទួគី រួមទាំងសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប បានកំពុងខិតខំដើម្បីការបង្កើតនៃរដ្ឋខឺដឯករាជ្យមួយ ដោយការបះបោរប្រដាប់អាវុធ ចាប់តាំងពីទស្សវត្សឆ្នាំ ១៩៧០ មក។