Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្ស២នាក់ បានបាត់ខ្លួន បន្ទាប់ពីកប៉ាល់ប្រទេសចិនភាគខាងកើត បានលេចធ្លាយ

  • បោះពុម្ព

សមាជិកនាវិកកប៉ាល់ចំនួន១១នាក់ ត្រូវបានសង្រ្គោះ ប៉ុន្តែមានមនុស្ស២នាក់ នៅបន្តបាត់ខ្លួនបន្ទាប់ពីកប៉ាល់ដឹកទំនិញមួយ បានលិចទឹកកាលពីថ្ងៃចន្ទ នៅក្នុងទឹកសមុទ្រ នាឆ្នេរនៃខេត្ត Fujian ក្នុងប្រទេសចិនភាគខាងកើត។

យោងតាមការិយាល័យសង្រ្គោះ Donghai របស់ក្រសួងដឹកជញ្ជូន ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោងប្រមាណ ៤ព្រឹក ជិតស្រុក Dongshan ។

សមាជិកនាវិកទាំងអស់១៣នាក់ បានសម្រេចបោះបង់ចោលកប៉ាល់ ហើយលោតចូលទៅក្នុងសមុទ្រដើម្បីគេចខ្លួន។ ការិយាល័យ បានបញ្ជូនឧត្តម្ភាគចក្រមួយគ្រឿង និងកប៉ាល់សង្រ្គោះមួយផងដែរទៅកាន់កន្លែងកើតហេតុ។

ចំពេលខ្យល់ព្យុះ ក្រុមជួយសង្រ្គោះ បានរកឃើញសមាជិកនាវិកចំនួន៥នាក់ ដែលបានអណ្តែតនៅក្នុងសមុទ្រ ហើយបានជួយស្រង់ពួកគេ ឲ្យឡើងជិះ ឧត្ថម្ភាគចក្រ។

ចំណែកឯសមាជិកនាវិកចំនួន៦នាក់ផ្សេងទៀត ត្រូវបានជួយសង្រ្គោះដោយកប៉ាល់ដែលបានធ្វើដំណើរឆ្លងកាត់ទីនោះ។ ក្រុមសង្រ្គោះ នៅតែបន្តស្វែងរកមនុស្ស ដែលបានបាត់ខ្លួន២នាក់នោះដដែល។