Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតហុងកុងនៅតែជាទីក្រុងសេដ្ឋកិច្ចដ៏សេរីបំផុតលើលោក «២៥ឆ្នាំជាប់ៗគ្នា» ខណៈសិង្ហបុរី​វិញឈរនៅលេខ២ដដែល

  • បោះពុម្ព

(ហុងកុង)៖ ទីបំផុតទីក្រុងហុងកុង នៃប្រទេសចិន នៅតែឈរលេខរៀងទី ១ លើពិភពលោក ក្នុងនាមជាទីក្រុង សេដ្ឋកិច្ចទីផ្សារ សេរីបំផុតដដែល ក្នុងរយៈពេល២៥ឆ្នាំជាប់ៗគ្នា ខណៈប្រទេសសិង្ហបុរីវិញ គឺស្ថិតនៅលេខរៀងទី ២ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវ មួយចំនួនបានអះអាងថា ការកាត់សេចក្តីលើលំដាប់ថ្នាក់នេះ គឺបង្ហាញពីប្រព័ន្ធយុត្តិធម៌ ធ្លាក់ចុះបន្តិច នៅក្នុងទីក្រុងស្វយ័ត្រ របស់ចិនមួយនេះ។

នេះបើតាមការចេញផ្សាយដោយ កាសែត South China Morning Post នារសៀលថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩។ បើតាមទិន្នន័យពី  Heritage Foundation ដែលជាវិទ្យាស្ថានសិក្សាមួយ មានមូលដ្ឋាននៅរដ្ឋធានី វ៉ាស៊ីតោនសហដ្ឋអាមេរិក ក៏បានបញ្ជាក់បន្ថែមទៀតដែរថា  ប្រទេសចិន គឺឈរនៅលេខរៀងទី ១០០ នៃតំបន់សេដ្ឋកិច្ចទីផ្សារសេរីលើលោក នៅក្នុងចំណោមបណ្តាប្រទេសទាំង ១៨០ នៅទូទាំងសកល ដែលវិទ្យាស្ថាននេះ បានធ្វើការសិក្សា។

ដោយឡែកសិង្ហបុរី ទោះបីជាស្ថិតនៅលេខរៀងទី ២ ដដែលដូចឆ្នាំមុនៗមែន ប៉ុន្តែគម្លាតនៃពិន្ ទុជាមួយទីក្រុងហុងកុងនោះ  គឺកាន់តែខិតជិតគ្នាហើយ។

គួរបញ្ជាក់ថា ការដាក់ពិន្ទុខាងលើនេះ គឺវិទ្យាស្ថាន Heritage Foundation បានធ្វើឡើងដោយយោង លើកត្តាចម្បងៗចំនួន ១២ មានដូចជា ច្បាប់, អភិបាលកិច្ច, ការបើកទូលាយទីផ្សារ និងកំណែទម្រង់នានាជាដើម។ សម្រាប់ពិន្ទុដែលហុងកុង ទទួលបាននោះ គឺចំនួន ៩០.២ លើ ១០០ពិន្ទុ ដែលជាកម្រិតដដែល បើធៀបហ្នឹងឆ្នាំ២០១៨ ប៉ុន្តែពិន្ទុដែលទីក្រុងនេះ ទទួលបានច្រើនជាងមុន គឺទៅសេរីភាពពាណិជ្ជកម្ម, សេរីភាពរូបិយវត្ថុ និងសុច្ចរិតភាព របស់រដ្ឋាភិបាលផងដែរ ខណៈពិន្ទុដែលធ្លាក់ចុះបន្តិចមកវិញ គឺលើផ្នែកប្រព័ន្ធតុលាការ៕

ដកស្រង់ពី៖ Fresh News