Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មហន្តរាយ​បាក់​ទំនប់ទឹកនៅ​ប្រេស៊ីល៖ រកឃើញ​សាកសព​ជិត​៦០នាក់ និងជាង​៣០០នាក់​បន្តបាត់​ខ្លួន

  • បោះពុម្ព

(រីយ៉ូ)៖ ចំនួនសាកសពមនុស្ស ដែលបានបាត់បង់ជីវិត ដោយសារគ្រោះមហន្តរាយបាក់ទំនប់ នៅទីតាំងរុករករ៉ែមួយកន្លែងក្នុងរដ្ឋ មីណាស់ ហ្គែរ៉េស (Minas Gerais) ភាគអាគ្នេយ៍ ប្រទេសប្រេស៊ីលបានកើនដល់ ៥៨នាក់ ខណៈមនុស្ស ៣០៥នាក់ទៀត នៅតែបន្តបាត់ខ្លួន។

នេះបើតាមការដកស្រង់ការផ្សាយចេញ ពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៩។

ក្នុងចំណោមអ្នកស្លាប់ទាំង ៥៨នាក់ ១៩នាក់ត្រូវបាន កំណត់អត្តសញ្ញាណហើយរួចរាល់ រីឯជនដែលបាត់ខ្លួន គឺរួមមានទាំងប្រជាជន  ដែលរស់នៅក្នុងតំបន់ រងការបំផ្លិចបំផ្លាញ និងបុគ្គលិកនៃក្រុមហ៊ុនរ៉ែ វ៉ាល់ (Vale) ខណៈលទ្ធភាព នៃការស្វែងរកឃើញ អ្នកដែលអាចនៅ រស់រានមានជីវិត កាន់តែស្តើងទៅៗ។

គួរជម្រាបថា កាលពីថ្ងៃអាទិត្យ ប្រតិបត្តិការជួយសង្រ្គោះ ត្រូវបានផ្អាកជាច្រើនម៉ោង បន្ទាប់ពីមានការប្រអាសន្នថា  ទំនប់មួយទៀត ដែលជាទំនប់ទឹកដែរនោះ អាចនឹងលេចធ្លាយ ឬក៏បាក់នៅទីតាំងរុករករ៉ែឈ្មោះថា ខ័ររ៉េហ្គោ ឌូ ហ្វៃចាវ (Corrego do Feijao) ដែលស្ថិតនៅក្បែរគ្នា៕

ដកស្រង់ពី៖ Fresh News