Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការវាយប្រហារដោយគ្រាប់បែកពីរដង មកលើព្រះវិហារប្រទេសហ្វីលីពីន

  • បោះពុម្ព

យ៉ាងហោចណាស់មានមនុស្ស១៨នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ នៅពេលដែលការវាយប្រហារដោយគ្រាប់បែក២ដងមួយ បានវាយប្រហារមកលើព្រះវិហារកាតូលិកមួយកន្លែងក្នុងតំបន់កោះភាគខាងត្បូងរបស់ប្រទេសហ្វីលីពីន ដែលជាបន្ទាយរបស់ជនសកម្មប្រយុទ្ធអ៊ីស្លាម នេះបើតាមក្រុមយោធាឲ្យដឹង។

ការវាយប្រហារនេះ កើតមានត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីអ្នកបោះឆ្នោត បានសំដែងការគាំទ្រលើការពង្រីក ការដឹកនាំដោយខ្លួនឯងរបស់ក្រុមមូស្លីម នៅក្នុងតំបន់នោះ។

នៅក្នុងការវាយប្រហារ ដែលអះអាងធ្វើឡើងដោយក្រុមរដ្ឋអ៊ីស្លាម ដែលជាការផ្ទុះលើកដំបូងដ៏ខ្លាំងក្លា បានកំទេចកៅអីសម្រាប់អង្គុយក្នុងព្រះវិហារ បែកកញ្ចក់បង្អួច និងបន្សល់នូវសាកសពរាយប៉ាយខាងក្នុងព្រះវិហារ នៃប្រទេសដែលប្រជាជនភាគច្រើន កាន់សាសនាកាតូលិក ឋិតក្នុងតំបន់ភាគខាងត្បូងដ៏រំជើបរំជួលខណះការប្រមូលផ្តុំ បានកំពុងរៀបចំពិធី។

មិនបានប៉ុន្មានផង មានការផ្ទុះលើកទី២ នៅខាងក្រៅបានសម្លាប់ទាហានដែលបានកំពុងរត់ប្រញាប់ទៅជួយអ្នករងរបួស ក្នុងព្រះវិហារដែលរងផ្សែងឆេះ និងខូចខាត លើកោះ Jolo ដែលមានប្រជាជនមូស្លីមរស់នៅដ៏លើសលុប។

នេះជាការវាយប្រហារដោយគ្រាប់បែកដ៏សាហាវបំផុតមួយ មកលើប្រទេសហ្វីលីពីនភាគខាងត្បូង ដែលញាំញីាដោយការបះបោរ ក្នុងរយះពេលប៉ុន្មានឆ្នាំមកនេះ ហើយនេះបង្ហាញពី ជនសកម្មប្រយុទ្ធ ក្នុងតំបន់ គឺនៅតែការគំរាមកំហែងមួយ បើទោះជាវិធានការណ៏ជាច្រើននាពេលថ្មីៗមកនេះ ឆ្ពោះទៅរកសន្តិភាពក៏ដោយ នេះបើតាមសំដីអ្នកជំនាញ ។