Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសប្រេស៊ីល បន្តរុករកអ្នកដែលបាត់ខ្លួន ពីការបាក់ទំនប់ និងបញ្ចប់ការជន្លៀសមនុស្ស

  • បោះពុម្ព

អ្នកពន្លត់អគ្គិភ័យប្រេស៊ីល កាលពីថ្ងៃអាទិត្យ បានបន្តរុករកប្រជាជនដែលបានបាត់ខ្លួនរាប់រយនាក់ និងបានផ្អាកការជន្លៀសមនុស្សដែលនៅជិតខាងនោះ បន្ទាប់ពីទំនប់អណ្តូងរ៉ែមួយកន្លែងបានបាក់ធ្លាយ កាលពីថ្ងៃសុក្រ ហើយបានបង្កជាការបាក់រលំភក់ដ៏សាហាវមួយ។

ទំនប់ដែលនៅសេសសល់ នាតំបន់រុករករ៉ែដែក Vale SA ក្នុងប្រទេសប្រេស៊ីល លែងជាហានិភ័យនៃការបាក់បែកទៀតហើយ នេះបើតាមអ្នកនាំពាក្យទីភ្នាក់ងារការពារស៊ីវិល Minas Gerais ។

ទំនប់ដែលបាក់បែក នាអណ្តូងរ៉ែ Vale's Corrego do Feijao នាប៉ែកអាគ្នេយ៏ នៃប្រទេសប្រេស៊ីល បានបញ្ចេញនូវល្បាប់ភក់ដ៏សន្ធឹកកាលពីថ្ងៃសុក្រ ដោយបានកប់សម្ភារះអណ្តូងរ៉ែ និងផ្ទះជាច្រើនដែលនៅជិតនោះ ក្នុងទីក្រុង Brumadinho។

មានប្រជាជនជិត៣០០នាក់ នៅបន្តបាត់ខ្លួន ជាមួយនឹងបញ្ជីនៃអ្នកដែលមិនបានរាប់បញ្ចូល សម្រាប់ការកែសម្រួលទិន្នន័យជានិច្ច នេះបើតាមអ្នកនាំពាក្យខាងលើប្រាប់អ្នកកាសែត។ មនុស្សដែលបានបាត់ខ្លួនភាគច្រើន គឺត្រូវបានសន្មត់ថា ស្លាប់បាត់បង់ជីវិត នេះបើតាមក្រុមមន្រ្តីឲ្យដឹង។

តួលេខ អាចកើនឡើង ខណះអជ្ញាធរ បានសម្រុះសម្រួលបញ្ជីនៃអ្នកភូមិដែលបានបាត់ខ្លួន របស់ខ្លួនជាមួយនឹងបុគ្គលិកសរុបរបស់អណ្តូងរ៉ែ Vale អ្នកដែលមិនត្រូវបានគេទទួលខុសត្រូវ។ តួលេខអ្នកស្លាប់ដែលត្រូវបានបញ្ជាក់ បានឡើងដល់ ៣៧នាក់ កាលពីព្រឹកថ្ងៃអាទិត្យ នេះបើយោងតាមនាយករដ្ឋអគ្គិភ័យ។

តួលេខអ្នកស្លាប់ បានកើនឡើងលើសពីការបាក់រលំទំនប់មួយកន្លែងកាលពីឆ្នាំ២០១៥ នាអណ្តូងរ៉ែដែក ដែលមានចំងាយតិចជាង១០០គ.មទៅភាគខាងកើត ដែលជាកម្មសិទ្ធិរបស់ Samarco Mineracao SA ដែលជាក្រុមហ៊ុនរួមគ្នារបស់អណ្តូងរ៉ែ Vale ជាមួយក្រុម BHP ។