Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យ៉ាងហោចណាស់មានមនុស្ស១៥នាក់ បានស្លាប់ ក្នុងការបាក់ភក់ នាសណ្ឋាគាក្នុងប្រទេសប៉េរូ

  • បោះពុម្ព

ការបាក់ដីមួយកន្លែង បានធ្លាក់ចូលទៅក្នុងសណ្ឋាគាមួយ អំឡុងពេលប្រារព្វពិធីរៀបអាពាហ៏ពិពាហ៏ ក្នុងតំបន់ភាគអាគ្នេយ៏ប្រទេសប៉េរូ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៥នាក់ នេះបើតាមក្រុមអជ្ញាធរនិយាយកាលពីថ្ងៃអាទិត្យ។

ចៅហ្វាយក្រុង លោក Evaristo Ramos បាននិយាយថា មានភ្ញៀវប្រហែលជា១០០នាក់ ត្រូវបានគេអញ្ជើញឲ្យចូលរួមពិធីជប់លៀងអាពាហ៏ពិពាហ៏មួយកាលពីថ្ងៃសៅរ៍ ហើយថា ១៥នាក់បានស្លាប់ និង ៣៤នាក់បានរងរបួស។

បុគ្គលិកអគ្គិភ័យ ប៉ូលីស និងអ្នកភូមិ បានធ្វើការទាំងយប់ដើម្បីជួយសង្រ្គោះមនុស្សដែលនៅជាក់ផុងក្នុងគំនបាក់បែក ភក់ និងដុំថ្ម។

ប្រធានផ្នែកការពារស៊ីវិល គឺឧត្តមសេនីយ Jorge Chavez បានថ្លែងថា ក្នុងចំណោមអ្នកស្លាប់នោះ មាន១១នាក់ជាស្រ្តី និង៤នាក់ជាបុរស។ អ្នកទាំងនោះ មិនត្រូវបានរាប់បញ្ចូលកូនកម្លោះ និងកូនក្រមុំនោះទេ ដោយពួកគេកំពុងឋិតក្នុងស្ថានភាពនឹងនរហើយនាពេលនេះ នេះបើតាមក្រុមមន្រ្តីក្នុងតំបន់ឲ្យដឹង។

អជ្ញាធរ បានឲ្យដឹងថា សណ្ឋាគា Alhambra ត្រូវបានសាងសង់កៀកជាប់នឹងជំរាលភ្នំ។ ជញ្ជាំងការពារ បានដួលរលំ ហើយល្បាប់ភក់ បានធ្វើឲ្យដំបូលសណ្ឋាគាបាក់ធ្លាក់ចុះក្រោម មកលើភ្ញៀវដែលចូលរួមពិធីជប់លៀងដែលនៅខាងក្រោម។