បណ្តាញសង្គម

ការកាត់ទោសឃាតករសម្លាប់លោក គីម ជុងណាម ត្រូវបានលើកពេលម្តងទៀត រហូតដល់ខែមីនា

ការកាត់ទោសស្រ្តី២រូប ដែលត្រូវបានគេចោទប្រកាន់ពីបទសម្លាប់បងប្រុសពាក់កណ្តាលរបស់មេដឹកនាំកូរ៉េខាងជើង ត្រូវបានពន្យារពេលកាលពីថ្ងៃចន្ទ រហូតដល់ខែមីនា ហើយរឿងក្តីនេះ នឹងត្រូវបន្តអូសបន្លាយពីពេលឥលូវនេះ រហូតដល់យ៉ាងហោចណាស់ក៏ពាក់កណ្តាលឆ្នាំ ២០១៩ដែរ។

ស្រ្តីឈ្មោះ Siti Aisyah មកពីប្រទេសឥណ្ឌូនេស៊ី និងស្រ្តីម្នាក់ទៀតឈ្មោះ Doan Thi Huong ដែលមកពីប្រទេសវៀតណាម ត្រូវបានគេកាត់ទោសចាប់តាំងពីខែតុលាឆ្នាំ ២០១៧ ត្រូវបានគេចោទប្រកាន់ពីបទសម្លាប់លោក គីម ជុនណាម តាមរយះការលាបថ្នាំសរសៃប្រាសាទ VX លើមុខរបស់លោក នាអាកាសយាន្តដ្ឋានទីក្រុងកូឡា ឡាំពួរ។

ការសម្លាប់ដែលឥតអៀនខ្មាស់ កាលពីខែកុម្ភះឆ្នាំ ២០១៧នោះ បានធ្វើពិភពលោកមានការភ្ញាក់ផ្អើល ប៉ុន្តែស្រ្តីទាំងពីរនោះ បានបដិសេធន៍ឃាតកម្មនោះ ដោយនិយាយថា ពួកគេ ជឿជាក់ថា ពួកគេបានចូលរួមជាផ្នែកនៃអំពើដែលគេរៀបចំឡើង ហើយត្រូវបានគេបោកប្រាស់ដោយភ្នាក់ងារកូរ៉េខាងជើង។

នីតវិធីក្នុងការកាត់ទោសស្រ្តីទាំងពីររូប ដែលមានអាយុខ្ទង់២០ឆ្នាំ នោះ បានដំណើរការយឺតៗ ដោយសារតែចំនួនសាក្សីច្រើនពេក ហើយនឹងសាវនាការមិនទៀងទាត់។ មិនមានសាវនាការទេចាប់តាំងពីខែសីហា នៅពេលដែលការកាត់ទោស បានបញ្ចប់នូវការបង្ហាញរឿងក្តីរបស់ខ្លួន។ ការពន្យាពេលចុងក្រោយ ត្រូវបានបង្កដោយឧទ្ធរពីផ្នែកការពារ ដែលបានជំរុញឲ្យព្រះរាជអជ្ញារ រៀបចំនូវរបាយការណ៏សាក្សីសំខាន់ៗឲ្យបានរួចរាល់។

ដំណើរការកាត់ទោស តវ៉ាថារបាយការមិនគួរត្រូវបានរៀបចំធ្វើជាសាធារណះទេ។ កូរ៉េខាងត្បូង បានចោទប្រកាន់ការចេញបញ្ជាឲ្យសម្លាប់ពីកូរ៉េខាងជើង តែការចោទប្រកាន់នោះ ត្រូវបានបដិសេធន៍ពីរដ្ឋធានីព្យុងយ៉ាង ។

ក្រោមច្បាប់បច្ចុប្បន្ននេះ ស្ត្រីទាំង២នោះ នឹងត្រូវផ្តល់ការកាត់ទោសប្រហារជីវិត ប្រសិនបើរកឃើញថា បានប្រព្រឹត្តអំពើឃាតកម្មមែន។រដ្ឋាភិបាលថ្មីរបស់ប្រទេសម៉ាឡេស៊ី បានសន្យានឹងលុបចោលច្បាប់ប្រហារជីវិត ប៉ុន្តែសភា នៅតែត្រូវការវា ដើម្បីការពារការផ្លាស់ប្តូរ។