បណ្តាញសង្គម

ក្រុមទួគី វាយប្រហារមកលើមូលដ្ឋានយោធាទួគី ក្នុងប្រទេសអ៊ីរ៉ាក់ ក្រោម “ការបង្កហេតុនៃគណបក្សកម្មករខឺដ “

ក្រុមមួយ បានវាយប្រហារមូលដ្ឋានយោធារបស់ទាហានទួគី ក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង កាលពីថ្ងៃសៅរ៍ ក្រោម “ការបង្កហេតុនៃគណបក្សកម្មករខឺដ PKK” នេះបើតាមក្រសួងការពាររបស់ប្រទេសទួគី។

“បំណែកនៃរថយន្ត និងសម្ភារះខូចខាត កើតមានក្នុងការវាយប្រហារនោះ។ វិធានការណ៏ចាំបាច់ ត្រូវបានគេចាប់យក ចំពោះឧបទ្ទិហេតុនេះ” នេះបើតាមក្រសួងផ្សាយក្នុងគណនី Twitter ផ្លូវការរបស់ខ្លួន។

រដ្ឋមន្រ្តីក្រសួងការបរទេសទួគី Mevlut Cavusoglu បានជជែកគ្នាតាមទូរស័ព្ទជាមួយនឹងលោកនាយករដ្ឋមន្រ្តី នៃរដ្ឋាភិបាលតំបន់ខឺដ Nechirvan Barzani ដើម្បីពិភាក្សាពីឧបទ្ទហេតុនេះ កាលពីយប់ថ្ងៃសៅរ៍ នេះបើតាមប្រភពការទូតទួគី ប្រាប់កាសែតស៊ិនហួរ។

លោក Barzani បានអះអាងរដ្ឋធានីអង់ការ៉ាថា ពួកគេ នឹងចាប់យកវិធានការចាំបាច់ហើយ។ អ្នកតវ៉ាមួយក្រុម បានសម្រុកចូលក្នុងជំរុំយោធាទួគី ជិតខេត្ត Dohuk នាភាគខាងជើងប្រទេសអ៊ីរ៉ាក់។

រូបភាពក្នុងបណ្តាញសង្គម បានបង្ហាញក្រុមអ្នកតវ៉ា បានដុតរថយន្ត និងបានឡើងឈេរលើរថក្រោះ។ ការតវ៉ា ត្រូវបានគេរាយការណ៏មកថា គឺជាប្រឆាំងនឹងការវាយប្រហារតាមអាកាសនាពេលថ្មីៗពីសំណាក់កងកម្លាំងអាកាសទួគី ដែលមានទិសដៅមកលើក្រុម PKK នាភាគខាងជើងប្រទេសអ៊ីរ៉ាក់។

ក្រុម PKK ត្រូវបានគេដាក់ចូលក្នុងបញ្ជីជាអង្គការភេវរកម្មដោយប្រទេសទួគី សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។

យោធាទួគី បានកំពុងបន្តអនុវត្តន៍ប្រតិបត្តិការណ៏ប្រឆាំងនឹងភេវរករ ប្រឆាំងជំហក្រុម PKK នាភាគខាងជើងប្រទេសអ៊ីរ៉ាក់ ចាប់តាំងពីខែកក្កដា ឆ្នាំ ២០១៥។