Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្លាប់ ៨នាក់ ក្នុងការវាយប្រហារពីក្រុម Houthi ក្នុងប្រទេសយ៉េមេន

  • បោះពុម្ព

រដ្ឋាភិបាលប្រទេសយ៉េមេន កាលពីថ្ងៃសៅរ៍បានប្រកាសថា ការស្លាប់របស់មនុស្ស៨នាក់ ក្នុងការវាយប្រហារដោយគ្រាប់កាំភ្លើង ពីសំណាក់ក្រុមឧទ្ទាម ដែលមានទិសដៅមកលើជំរុំសម្រាប់ផ្លាស់ប្តូរមនុស្ស ក្នុងខេត្ត Hajjah នាភាគពាព័ព្យ ប្រទេសយ៉េមេន ។

មនុស្ស២៧នាក់ផ្សេងទៀត ភាគច្រើនជាស្រ្តី និងកុមារ បានរងរបួសក្នុងការវាយប្រហារឧទ្ទាមនេះ នេះបើតាមការរាយការណ៏ពីទីភ្នាក់ងារព័ត៌មាន Saba ដែលចាត់ចែងដោយរដ្ឋាភិបាល ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះក្នុងស្រុក។

ព័ត៌មាននោះ បានឲ្យដឹងថា អ្នកដែលរងរបួស ត្រូវបានគេដឹកទៅកាន់មន្ទីរពេទ្យ al-Tiwal ក្នុងទីក្រុង Jizan ជាប់ព្រំដែនប្រទេសសៅឌី។

ជំរុំ ត្រូវបានគេបង្កើតឡើងនាពេលថ្មីៗសម្រាប់ក្រុមគ្រួសារមកពីភូមិ Shalilah និងភូមិ Bani al-Haddad បន្ទាប់ពីពួកគេ បានចាកចេញពីសមរភូមិប្រចាំថ្ងៃ រវាងកងកម្លាំងរដ្ឋាភិបាល និងពួកឧទ្ទាម Houthi ក្នុងស្រុក Harad ជាប់ព្រំដែនប្រទេសយ៉េមេន។

ជំរុំផ្លាស់ប្តូរមនុស្ស មានទីតាំងជិតស្រុក Harad ក្នុងតំបន់វាលខ្សាច់ ដែលគ្រប់គ្រងដោយកងកម្លាំងរដ្ឋាភិបាល ដែលគ្រប់គ្រងផងដែរនូវផ្នែកភាគខាងត្បូងរបស់ស្រុក Harad ដែលមានចំងាយត្រឹមតែប៉ុន្មានគ.មពី ស្រុក Jizan ។

ខណះភាគខាងត្បូងរបស់ស្រុក Harad គឺឋិតក្រោមការគ្រប់គ្រង់របស់ក្រុមឧទ្ទាម Houthis ។ មិនទាន់មានការឆ្លើយតបបែបណាទេ ពីសំណាក់ក្រុមឧទ្ទាម Houthis ចំពោះការប្រហារកាលពីថ្ងៃសៅរ៍នោះ។

អង្គការសហប្រជាជាតិ បានព្យាយាមក្លាយជាអជ្ញាកណ្តាលនៃកិច្ចព្រមព្រៀងសន្តិភាពរវាងគណបក្សសំខាន់យ៉េមេន ដើម្បីបញ្ចប់នូវសង្រ្គាមស៊ីវិលរយះពេល៤ឆ្នាំ ដែលបានសម្លាប់មនុស្សច្រើនជាង១ម៉ឺននាក់ ដែលភាគច្រើនជាជនស៊ីវិល និងបានផ្លាស់ប្តូរប្រជាជនច្រើនជាង៣លាននាក់ផ្សេងទៀត និងក៏បាននាំប្រទេសនេះ ទៅកាន់ជ្រោះនៃភាពក្រីក្រអត់ឃ្លានផងដែរ។