បណ្តាញសង្គម

ប្រទេសស៊ីរី និងអ៊ីរ៉ង់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ច សម្រាប់ដំនើរការស្តារឡើងវិញរបស់ប្រទេសស៊ីរី

ប្រទេសស៊ីរី និងប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១១ និងអនុស្សារណះនៃការយោគយល់គ្នា កាលពីល្ងាចថ្ងៃចន្ទ ដែលរួមមានកិច្ចព្រមព្រៀង “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលមានយុទ្ធសាស្រ្តរយះពេលវែង” មានបំណងពង្រឹងសហប្រតិបត្តិការរវាង Damascus ហើយនឹងសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់ខ្លួន ក្នុងសង្រ្គាមស៊ីវិល ដែលបានហែកហួរប្រទេសនេះជាផ្នែកៗ។

កិច្ចព្រមព្រៀងជាច្រើន បានគ្របលើវិស័យជាច្រើន ដែលរួមមានសេដ្ឋកិច្ច វប្បធម៌ អប់រំ ហេដ្ឋារចនាសម្ព័ន្ធ វិនិយោគ និងផ្ទះសម្បែងនេះបើតាមមន្រ្តីទីភ្នាក់ងារ Sana រាយការណ៏។

ក្នុងទំនាក់ទំនងទៅនឹងហេដ្ឋារចនាសម្ព័ន្ធ ក៏មានការស្តារឡើងវិញផងដែរនូវកំពង់ផែ Tartus និង Latakia ក៏ដូចជា ការសាងសង់រោងចក្រថាមពល ៥៤០ម៉េហ្កាវ៉ាត់។