Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មន្ត្រីវេណេស៊ុយអេឡា៖ ទណ្ឌកម្មពីអាមេរិក «មិនអាចធ្វើឲ្យ​ប្រទេសនេះ​ដួលរលំ​បាន​ឡើយ» ប៉ុន្តែវានឹងបង្កបញ្ហាជាច្រើន...

  • បោះពុម្ព

(ការ៉ាកាស់)៖ ទណ្ឌកម្មអាមេរិក មកលើ វេណេស៊ុយអេឡា នឹងមិនអាចធ្វើឲ្យប្រទេស អាមេរិកឡាទីននេះជាប់គាំង ឬដួលរលំនោះឡើយ  ក៏ប៉ុន្តែ វានៅតែអាចបង្ក ជាផលវិបាកផ្សេងៗទៅថ្ងៃមុន។

នេះបើតាមលោក ហិកទ័រ រ៉ូទ្រីហ្គែស (Hector Rodriguez) អភិបាលរដ្ឋ មីរែនដា (Miranda) ភាគខាងជើង វេណេស៊ុយអេឡា  ដកស្រង់សម្តីដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។

លោក Rodriguez បានថ្លែងយ៉ាងដូច្នេះថា «ជារួមការដាក់ទណ្ឌកម្មពីអាមេរិក នឹងពុំអាចបញ្ឈប់ យើងបានឡើយ ក៏ប៉ុន្តែអាចធ្វើឲ្យការអភិវឌ្ឍ ប្រទេសនេះ ត្រូវការចំណាយ កាន់តែច្រើនខ្លាំងឡើងៗ ហើយទន្ទឹមគ្នានេះវាបង្ខំឲ្យពួកយើង ត្រូវផ្លាស់ប្តូរបច្ចេកវិទ្យា ព្រមទាំងស្វែងរក ដៃគូសហការថ្មីៗ  ដោយមិនត្រឹម ក្នុងផ្នែកនយោបាយនោះទេ តែក្នុងផ្នែកសេដ្ឋកិច្ចថែមទៀតផង»។

លោកអភិបាលរដ្ឋរូបនេះ បានបន្តថា «បច្ចុប្បន្នវេណេស៊ុយអេឡា កំពុងតែឆ្លងកាត់សម័យកាល ដ៏លំបាកមួយ  ប៉ុន្តែយើងមើលពីជ្រុងមួយដទៃទៀត នេះអាចជាឱកាសមួយ សម្រាប់ឲ្យវេណេស៊ុយអេឡា បញ្ចប់ជាស្ថាពរ នូវដំណើរការ នៃការរំដោះខ្លួន ឲ្យមានសេរីភាព មិនត្រឹមក្នុងន័យនយោបាយប៉ុណ្ណោះទេ តែក្នុងន័យសេដ្ឋកិច្ច និងបច្ចេកវិទ្យាផងដែរ»។

គួរជម្រាបថា ខណៈពេលនេះ ប្រទេសវេណេស៊ុយអេឡា កំពុងស្ថិតក្នុងវិបត្តិនយោបាយ និងសេដ្ឋកិច្ចធ្ងន់ធ្ងរ ខណៈដែលមេបក្សប្រឆាំង លោក ចូអាន ហ្គៃដូ (Juan Guaido) បានប្រកាសតែងតាំងខ្លួនឯង ធ្វើជាប្រធានាធិបតីស្តីទី កាលពីថ្ងៃពុធសប្តាហ៍មុន  ហើយមានការទទួលស្គាល់ភ្លាមៗ ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួន របស់ទីក្រុងវ៉ាស៊ីនតោន ហើយនៅប៉ុន្មានថ្ងៃមុននេះ  អាមេរិកបានប្រកាសដាក់ទណ្ឌកម្ម លើក្រុមហ៊ុនប្រេងរដ្ឋ វេណេស៊ុយអេឡា PDVSA តាមរយៈការដាក់បម្រាម លើកិច្ចព្រមព្រៀងនានា  ជាមួយក្រុមហ៊ុននេះ និងរារាំងខ្ទប់ទ្រព្យសម្បត្តិតម្លៃ ៧ពាន់លានដុល្លាររបស់ PDVSA ថែមទៀត៕

ដកស្រង់ពី៖ Fresh News