Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នៅក្នុងឆ្នាំ២០១៩ ប្រទេស​កូរ៉េខាងជើងរំពឹង​ស្រូបភ្ញៀវទេសចរ​បរទេស បានច្រើន​ជាងឆ្នាំ​មុនៗ

  • បោះពុម្ព

(ប៉េកាំង)៖ សារព័ត៌មានរដ្ឋចិន Global Times បានរាយការណ៍ថា វិស័យទេសចរណ៍ នៅក្នុងប្រទេសកូរ៉េខាងជើង នឹងមានកំណើន នៅក្នុងឆ្នាំ២០១៩នេះ ដោយសារតែការកើនឡើង នៃការផ្សព្វផ្សាយ ពីប្រទេសកុម្មុយនិស្ដមួយនេះ នៅលើបណ្ដាញ ទំនាក់ទំនងសង្គមចិន។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។

យោងតាម Global Times ការចូលរួម របស់ភ្ញៀវទេសចរបរទេស នៅក្នុងព្រឹត្តិការណ៍ រត់ម៉ារ៉ាតុងម៉ាងយ៉ុងដែ ដណ្តើមពានរង្វាន់អន្តរជាតិ (Mangyongdae Prize International Marathon) លើកទី ៣០ នៅក្នុងទីក្រុងព្យុងយ៉ាង នៅខែមេសាខាងមុខនេះ នឹងមានការកើនឡើង ខណៈកាលពី ០៥ឆ្នាំមុន ភ្ញៀវទេសចរបរទេសជាង ១,០០០នាក់ បានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។

សារព័ត៌មានរដ្ឋចិន បានបន្ថែមទៀតថា ទីតាំងដែលទាក់ទាញភ្ញៀវទេសចរ ច្រើនជាងគេរបស់ កូរ៉េខាងជើង រួមមានទីលាន គីម អ៊ីលស៊ុង (Kim II-sung Square), វិមាន ជូចេ (the Juche Tower) សារៈមន្ទីរបដិវត្តន៍ ម៉េងយ៉ុងដែ (Mangyongdae Revolutionary Museum) ក្នុងទីក្រុងព្យុងយ៉ាង រួមទាំងភូមិផាន់ម៉ុនចុម (Panmunjom) ជាដើម។

គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ២០១៨ សារព័ត៌មានអង់គ្លេស Guardian បានចេញផ្សាយនូវ ការសិក្សាស្រាវជ្រាវមួយ ដែលបញ្ជាក់ថា  វិស័យទេសចរណ៍ បានជួយរកប្រាក់ឱ្យកូរ៉េខាងជើងជាង ៤៤លានដុល្លារក្នុងមួយឆ្នាំៗ ហើយបើតាមសារព័ត៌មាន Channel News Asia ភ្ញៀវទេសចរ បរទេសជាង ១០០,០០០នាក់ បានមកទស្សនកូរ៉េខាងជើង ក្នុងមួយឆ្នាំៗដូចគ្នា៕

ដកស្រង់ពី៖ Fresh News