Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតអង្គការ NASA វិលទៅ​​រកដំណើរការ​​ឡើងវិញ ក្រោយ​ពីបុគ្គលិកនានាផ្អាក​ការងារ​មួយ​រយៈពេលបិទទ្វាររដ្ឋាភិបាលសហព័ន្ធ

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ ទីបំផុតបុគ្គលិកទាំងអស់ របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានត្រឡប់ចូលទៅ បំពេញការងារវិញហើយ  ក្រោយពីរដ្ឋាភិបាលអាមេរិក បើកទ្វារឡើងវិញ ក្រោយរយៈពេលជាង ០១ខែ ប៉ុន្តែវាប្រហែលត្រូវការពេល យូរគួរសម  ដើម្បីឲ្យការប្រតិបត្តិការនានា វិលទៅរកសភាពធម្មតាដូចមុនវិញ ក្រោយពីទទួលរងការប៉ះពាល់ គួរឲ្យកត់សម្គាល់។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែមករា ឆ្នាំ២០១៩។ ក្នុងអំឡុងនៃការបិទទ្វារ រដ្ឋាភិបាលអាមេរិក ម៉ាស៊ីនថតសំខាន់ជាងគេ នៅលើកែវយឺតអវកាស Hubble បានខូចគាំង ដោយសារតែបញ្ហា Hardware ហើយក្រុមវិស្វកររបស់ NASA ត្រូវរង់ចាំទាល់តែ រដ្ឋាភិបាលបើកទ្វារវិញ ទើបអាចជួសជុលបញ្ហានេះបាន។

ជាមួយគ្នានេះ  ការធ្វើតេស្តបាញ់បង្ហោះ លើកដំបូងដោយពុំមានមនុស្សជិះ នៃយានអវកាស Dragon របស់ក្រុមហ៊ុន SpaceX ដែលមានការសហការជាមួយ NASA ក៏ត្រូវបានលើកពេល ទៅដល់ខែកុម្ភៈ ផងដែរ។

លើសពីនេះទៀត  កិច្ចសហប្រតិបត្តិអន្តរជាតិ លើផ្នែកវិទ្យាសាស្ត្រ បានទទួលរងការប៉ះពាល់ដូចគ្នា តួយ៉ាងប្រព័ន្ធតេឡេស្កូប បំពាក់លើយន្តហោះ Boeing ហៅថា SOFIA ដែលជាកិច្ ចសហប្រតិបត្តិការរួមគ្នារវាង NASA និងទីភ្នាក់ងារអវកាសអាល្លឺម៉ង់ ដើម្បីថតយករូបភាពជាប្រភេទ Infrared នៃភពផែនដី  មិនអាចធ្វើប្រតិបត្តិការ ហោះហើរបាន។

មិនតែប៉ុណ្ណោះ វែបសាយចំនួន ៣៥របស់អង្គការ NASA ទាំងមូលត្រូវ Offline (លែងដំណើរការ) ខណៈ NASA កំពុងព្យាយាមធ្វើឲ្យពួកវា Online ឡើងវិញ។

បើប្រធាន NASA លោក Jim Bridenstine ទីភ្នាក់ងារអវកាសនេះ អាចត្រូវការពេលវេលាច្រើនជាង ៣៥ថ្ងៃ ដើម្បីវិលទៅរក ភាពប្រក្រតីដូចដើមវិញទាំងស្រុង ខណៈដែលការបិទទ្វារ រដ្ឋាភិបាលមានរយៈពេលត្រឹម ៣៥ថ្ងៃក៏ដោយ។ លោក Bridenstine បានបញ្ជាក់ថា  ការជ្រើសរើសបេសកកម្មបន្ទាប់ទៀត នៃកិច្ចការរុករកទីឋានក្នុងប្រព័ន្ធព្រះអាទិត្យ ក្រោមក្របខណ្ឌនៃកម្មវិធី New Frontiers និង Discovery ប្រហែលត្រូវពន្យារពេល ហើយការធ្វើតេស្តហោះហើរសម្រាប់ Commercial Crew Program ក៏បានលើកពេល រួចជាស្រេចផងដែរ។

ចំណែកទិវារំលឹកការចងចាំ ដ៏សំខាន់ប្រចាំឆ្នាំរបស់ NASA ដែលគ្រោងធ្វើឡើង នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ  ក៏ត្រូវពន្យារពេល ទៅប្រារព្ធធ្វើនៅថ្ងៃទី០៧ ខែកុម្ភៈវិញ។ ទិវា Day of Remembrance របស់អង្គការ NASA តែងត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ  ដើម្បីជាការគោរពដល់ អវកាសយានិក NASA ចំនួន ១៧នាក់ ដែលបានបាត់បង់ជីវិត ក្នុងសោកនាដកម្មធំៗ ០៣ របស់ NASA គឺការឆេះយាន Apollo 1 កាលពីឆ្នាំ១៩៦៧ ការបាត់បង់យានប្រភេទ Space Shuttle «Challenger» ឆ្នាំ១៩៨៦ ព្រមទាំងការផ្ទុះយាន Space Shuttle «Columbia» ឆ្នាំ២០០៣៕

ដកស្រង់ពី៖ Fresh News