Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កន្លែងថ្មី ដែលក្រុមរុករក ជើងហោះហើរ MH370 ត្រូវរក នឹងប្រកាស នៅថ្ងៃពុធ នេះ

  • បោះពុម្ព

សារព័ត៌មាន ស៊ីអិនអិន អាម៉េរិក បានចេញផ្សាយ កាលពីយប់ថ្ងៃអង្គារ ដោយផ្អែកតាម អាជ្ញាធរអូស្ត្រាលីថា ពួកគេ មិនទាន់អាចបញ្ជាក់ ឲ្យច្បាស់លាស់ នៅឡើយទេថា តើប្រតិបត្តិការរុករក ជើងហោះ ហើរម៉ាឡេស៊ី MH370 ថ្មី នឹងត្រូវចាប់ផ្តើម នៅពេលណានោះ ប៉ុន្តែ បើតាមសេចក្តីថ្លែង ការណ៍ មុននេះឲ្យដឹងថា វាទំនងជាប្រកាស ឲ្យដឹងជាសាធារណៈ នៅថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ ២០១៤ នេះ ។

លោក ម៉ាទីន ដូឡេន អគ្គស្នងការ នៃការិយាល័យ សុវត្ថិភាព ដឹកជញ្ជូនអូស្ត្រាលី (ATSB) បាននិយាយ កាលពីថ្ងៃពុធថា តាមដឹង ការវិភាគលើទិន្នន័យពាក់ព័ន្ធ នឹងត្រូវបញ្ចប់ នៅក្នុងសប្តាហ៍នេះ ប៉ុន្តែ មុននឹង យើងបង្ហាញវាចេញមក យើងត្រូវតែពិភាក្សា ជាមួយភាគីម៉ាឡេស៊ី គ្រប់ផ្នែក ដែលជាប់ពាក់ព័ន្ធទៅនឹង ការស៊ើបអង្កេតនេះជាមុនសិន ។

ATSB ដែលទទួលរ៉ាប់រង លើការស្រាវជ្រាវ ក្រោមទឹករកយន្តហោះនោះ ក៏បាននិយាយកាលពីថ្ងៃ អាទិត្យកន្លងទៅនេះដែរថា ការស្រាវជ្រាវ នៅទីតាំងថ្មី នឹងត្រូវប្រកាសនៅថ្ងៃពុធ សប្តាហ៍ នេះ។ លោក ដូឡេន បញ្ជាក់ដូច្នេះថា “យើងកំពុងរង់ចាំ ភាគីម៉ាឡេស៊ី ផ្តល់ដំណឹងត្រឡប់មក វិញអំពីរឿងនេះ។ ខ្ញុំ ជឿជាក់ថា យើងនឹងដឹងរឿងច្បាស់ នៅអំឡុងពេល ២៤ម៉ោង” ។ គួរបញ្ជាក់ថា នៅរយៈពេលជាង ៣ខែកន្លះ ដែលយន្តហោះផ្ទុកមនុស្ស ២៣៩នាក់របស់ ម៉ាឡេស៊ី បាត់ ខ្លួននោះ វាបានក្លាយជា ភាពអាថ៌កំបាំងធំបំផុត របស់វិស័យអាកាសចរណ៍ សកលលោក ដែលមិនធ្លាប់ កើតមានពីមុនមក ។

ជាការពិតណាស់ ប្រទេសមួយចំនួន ហាក់ មិនមានជាប់ទាក់ទិនសោះ នឹងបញ្ហានេះ ប៉ុន្តែ ពួកគេបានសម្រេចចិត្ត ចូលរួមជាមួយម៉ាឡេស៊ី និង ចិន ដើម្បីស្វែងរកការពិត ដែលពិភពលោក កំពុងទន្ទឹងរង់ចាំចម្លើយផងដែរ ៕


ប្រភព៖ ដើមអម្ពិល ID-015