Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ម៉ិចស៊ីកូ អ៊ុយរ៉ាហ្គាយ និងវ៉ាទីកង់​ចង់​ឲ្យ​មានការចរចា​នៅ​វេណេស៊ុយអេឡា តែអាមេរិកប្រឆាំងដាច់ខាត និង​តម្រូវ​ឲ្យលោក ម៉ាឌូរ៉ូ​ ត្រូវតែ​ចុះ​ចេញពី​អំណាច!

  • បោះពុម្ព

(ការ៉ាកាស់)៖ សហរដ្ឋអាមេរិក បានចេញមុខជំទាស់ដាច់ខាត ចំពោះសំណើរបស់ម៉ិចស៊ីកូ អ៊ុយរ៉ាហ្គាយ និងបុរីវ៉ាទីកង់  ដែលចង់ធ្វើការសម្រុះសម្រួល កិច្ចចរចារវាង ប្រធានាធិបតី វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ និង លោក ចូអាន ហ្គៃដូ (Juan Guaido) ជាមេបក្សប្រឆាំង វេណេស៊ុយអេឡា ដែលបានប្រកាសតែងតាំងខ្លួនឯង ជាប្រធានាធិបតីស្តីទី  ដែលជាហេតុបង្ក ឲ្យមានវិបត្តិនយោបាយ យ៉ាងធ្ងន់ធ្ងរក្នុងប្រទេស អាមេរិកឡាទីនមួយនេះ។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩។ មន្រ្តីជាន់ខ្ពស់មួយរូប ក្នុងជួររដ្ឋាភិបាលអាមេរិក បានលើកឡើងឈ្មោះប្រទេសទាំង ០៣ ខាងលើចំៗនៅក្នុងការធ្វើអត្ថាធិប្បាយមួយ នាថ្ងៃព្រហស្បតិ៍នេះ  និងបានបន្ថែមយ៉ាងដូច្នេះថា «ពួកយើងមិនទទួលយកដាច់ខាត ចំពោះការប្រឹងប្រែង បង្កើតកិច្ចចរចានានា  ទោះបីជាស្ថិតក្នុង ទម្រង់បែបណាក៏ដោយ ដែលសំដៅនឹងជួយឲ្យលោក ម៉ាឌូរ៉ូ នៅរក្សាអំណាចក្នុងដៃដដែលនោះ»។

មន្រ្តីខាងលើ ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានបញ្ជាក់ជាដដែល នូគោលជំហររបស់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោនថា លោក ម៉ាឌូរ៉ូ គឺលែងជាប្រធានាធិបតី របស់ប្រទេសវេណេស៊ុយអេឡាទៀតហើយ ខណៈដែលកាណាដា  និងប្រទេស នៅអាមេរិកឡាទីនជាច្រើនទៀត ដែលជាសម្ព័ន្ធមិត្ តរបស់អាមេរិក បានប្រកាសទទួលស្គាល់ លោក Guaido ជាប្រធានាធិបតីស្តីទី វេណេស៊ុយអេឡា  ដោយអះអាងថា ការជាប់ឆ្នោតកាលពីខែឧសភា ឆ្នាំទៅរបស់លោក ម៉ាឌូរ៉ូ មិនអាចយកជាការបាន។

គួរជម្រាបថា ម៉ិចស៊ីកូ និងអ៊ុយរ៉ាហ្គាយ ដែលមិនបានប្រកាសទទួលស្គាល់លោក Guaido ឡើយនោះបានឲ្យដឹងថា  ពួកគេនឹងបើកសន្និសីទអន្តរជាតិមួយ ជុំវិញវិបត្តិនៅ វេណេស៊ុយអេឡា នាថ្ងៃទី០៧ ខែកុម្ភៈ៕

ដកស្រង់ពី៖ Fresh News