បណ្តាញសង្គម

ស្លាប់២នាក់ និងរងរបួស១១នាក់ ក្នុងអគ្គិភ័យនាវាដឹកទំនិញ ក្នុងទីក្រុង Istanbul

យ៉ាងហោចណាស់មានមនុស្ស២នាក់ បានត្រូវស្លាប់បាត់បង់ជីវិត និង១១នាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃចន្ទ នៅពេលដែលនាវាដឹកប្រេងមួយគ្រឿង បានឆាបឆេះឡើង នាកន្លែងសំចតកប៉ាល់ នាទីក្រុង Istanbul។

យោងតាមការិយាល័យអភិបាលទីក្រុង Istanbul អគ្គិភ័យនោះ បានឆាបឆេះ ដោយសារតែនាវាដឹកប្រេងនោះ ចូលឆែកតំហែទាំ នាកន្លែងសំចតកប៉ាល់ Tuzla ដែលឋិតនៅតាមបណ្តោយសមុទ្រ Marmara ។

ក្នុងចំណោមអ្នកដែលរងរបួស មានម្នាក់ឋិតក្នុងស្ថានភាពធ្ងន់ធ្ងរ នេះបើតាមការិយាល័យអភិបាលថ្លែងក្នុងសេចក្តីថ្លែងការជាលាយល័ក្ខអក្សរ ដោយសង្កត់បញ្ជាក់ថា ការស៊ើបអង្កេត ក៏បានរៀបចំចំពោះឧបទ្ទិហេតុនេះដែរ នេះបើតាមការផ្សាយរបស់កាសែតស៊ិនហួរ នៅថ្ងៃពុធ។

របាយការណ៏កាសែត បានផ្សាយថា បុព្វហេតុនៃអគ្គិភ័យនេះ នៅមិនទាន់ច្បាស់នៅឡើយទេ ភ្លាមៗនោះ។