Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យ៉ាងហោចណាស់មានមនុស្ស១២នាក់ ត្រូវបានសម្លាប់ ក្នុងការប៉ះទង្គិចប្រដាប់អាវុធមួយ ក្នុងប្រទេសម៉ិចស៊ិក

  • បោះពុម្ព

យ៉ាងហោចណាស់មានមនុស្ស១២នាក់ ត្រូវបានសម្លាប់ និង២នាក់ផ្សេងទៀត បានរងរបួសក្នុងការប៉ះទង្គិចមួយ រវាងជនស៊ីវិលប្រដាប់អាវុធចំនួន២ក្រុម ក្នុងរដ្ឋ Guerrero របស់ប្រទេសម៉ិចសិកភាគខាងត្បូង នេះបើតាមសំដីមន្រ្តីរដ្ឋាភិបាល កាលពីថ្ងៃអាទិត្យ។

ការប្រយុទ្ធដោយកាំភ្លើង បានកើតឡើងនៅចន្លោះម៉ោង៣រសៀល កាលពីថ្ងៃអាទិត្យ លើផ្លូវឆ្ពោះទៅកាន់សហគមន៍ Paraiso de Tepila ក្នុងទីក្រុង Chilapa របស់រដ្ឋ Guerrero នេះបើតាមសំដីលោក Roberto Alvarez ដែលជាអ្នកនាំពាក្យអជ្ញាធរសន្តិសុខរដ្ឋ។
បើតាមសាក្សីជាច្រើននាក់ ជនស៊ីវិលប្រដាប់អាវុធទាំង២ក្រុមនោះ បានហៅខ្លួនគេថា ជាប៉ូលីសសហគមន៍ ហើយការប៉ះទង្គិចគ្នានោះ បានបន្តអស់រយះពេលជាង២ម៉ោង នេះបើតាមការផ្សាយរបស់កាសែតស៊ិនហួរ កាលពីថ្ងៃពុធ។

លោក Alvarez បាននិយាយថា ព្រះរាជអជ្ញាររដ្ឋ បានចាប់ផ្តើមការស៊ើបអង្កេតលើឧបទ្ទិហេតុនេះ ហើយនីតិវិធីឆ្លងឆ្លើយព័ត៌មាន អាចត្រូវធ្វើឡើងនាពេលក្រោយ។