Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ពូទីន ពិភាក្សា វិបត្តិអ៊ុយក្រែន និងបំពង់ឧស្ម័ន អំឡុងពេល ទស្សនកិច្ច នៅអូទ្រីស

  • បោះពុម្ព

វីយែន-ស៊ិនហួ៖ ប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីម៉ៀរ ពូទីន កាលពីល្ងាច ថ្ងៃអង្គារ ម្សិលមិញនេះ បានលើកឡើងពី ដំណើរទស្សនកិច្ច ផ្លូវរដ្ឋ ទៅកាន់ប្រទេសអូទ្រីស ដូចដែលរូបលោក បានពិភាក្សា ជាមួយអូទ្រីស ទៅលើវិបត្តិ នៅអ៊ុយក្រែន និងបញ្ហាបំពង់ប្រេង នៅភាគខាងត្បូង។

ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ នេះឲ្យដឹងថា ឆ្លងកាត់កិច្ច ពិភាក្សាជាមួយ ប្រធានាធិបតី អូទ្រីស លោក ហេនស៍ ហ្វីហ្ស៊ឺ នៅក្នុងទីក្រុង វីយែន បន្ទាប់ពីការទៅដល់ របស់រូបលោក នៅរសៀលនោះ លោកបានថ្លែង ទៅកាន់សន្និសីទ កាសែតថា កិច្ចពិភាក្សាបាន ស្ថាបនាឡើងយ៉ាងលម្អិត។

លោក ពូទីន និង ប្រធានាធិបតី អូទ្រីស បាននិយាយបន្ថែម ទៅលើបទឈប់បាញ់គ្នា រយៈពេល ៧ ថ្ងៃ ដែលប្រកាសឡើង ដោយប្រធានាធិបតី អ៊ុយក្រែន លោក ផេត្រូ ផរ៉ូហ្សេនកូ និងមានការ ព្រមព្រៀង ដោយ កងកម្លាំង ប្រឆាំងរដ្ឋាភិបាល នៅភាកខាងកើត អ៊ុយក្រែនផងដែរ។ លោក ពូទីន បាននិយាយថា បទឈប់បាញ់គ្នា ត្រូវតែពង្រីកទៅមុខ ដើម្បីរក្សាកិច្ចចរចា និង ពង្រឹង វិធានការ ឆ្ពោះទៅរកដំណោះស្រាយ រវាងទីក្រុងគៀវ និងក្រុមប្រឆាំងរដ្ឋាភិបាល។

លោក និយាយទៀតថា ក្រុមសកម្ម ប្រយុទ្ធមានត្រឹមតែ កងកម្លាំងរបស់ពួកគេតែប៉ុណ្ណោះ បន្ទាប់ពីអ្នកគាំទ្រ ម៉ៃដាន់ នៅភាគខាងលិច បានធ្វើ ដូចនេះមុន នៅក្នុងអំឡុងពេល ដែលរូបលោកបាន ហៅថាជា ការខុសច្បាប់របស់ រដ្ឋាភិបាលរបស់លោក យ៉ាណូកូវិច ហើយក៏ដូចជា កងកម្លាំងនៅ ភាគខាង លិចក៏ត្រូវតែ ដកចេញផងដែរ មិនមែនត្រឹមតែកងទ័ព នៅភាគខាងកើតនោះទេ ។

ប្រភព៖ ដើមអម្ពិល