Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ដូណាល់ ត្រាំ រើសយកវៀតណាមធ្វើកន្លែងជួបលោក គីម ជុងអ៊ុន ពីថ្ងៃទី២៧-២៨ ខែកុម្ភៈ ខាងមុខនេះ!

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ គ្មានអ្វីត្រូវងឿងឆ្ងល់ទៀតនោះឡើយ ដោយពេលនេះ សេតវិមានទីក្រុងវ៉ាស៊ីនតោន បានប្រកាសហើយថា  ជំនួបកំពូលលើកទីពីរ រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រមុខដឹកនាំកំពូលផុតលេខ កូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងប្រព្រឹត្តទៅ នៅក្នុងប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

នេះបើតាមការចេញផ្សាយដោយ Channel News Asia នាព្រឹកថ្ងៃពុធ ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩។ សេចក្តីប្រកាសខាងលើនេះ  គឺត្រូវបានធ្វើឡើង នៅក្នុងអំឡុងពេលដែល ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ធ្វើពិធីថ្លែងសារ ទៅកាន់ប្រជាជាតិ សម្រាប់ឆ្នាំ២០១៩  នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី០៥ ខែកុម្ភៈនេះតែម្តង។

លោក ត្រាំ បានបញ្ជាក់យ៉ាងដូច្នេះទៀតថា «ប្រសិនបើរូបខ្ញុំ មិនត្រូវបានបោះឆ្នោត ឲ្យឡើងធ្វើជាប្រធានាធិបតីទេនោះ យើង (កូរ៉េខាជើង និងអាមេរិក) ប្រាកដជាកំពុងស្ថិត នៅក្នុងសង្គ្រាម ដ៏ធំសម្បើមមួយហើយ នាពេលនេះ...»។

គួរបញ្ជាក់ថា ថ្វីត្បិតតែលោក ត្រាំ សម្រេចជ្រើសរើស ប្រទេសវៀតណាម ដែលត្រូវបានគេមើលឃើញថា  សាកសមជាងគេ សម្រាប់ប្រមុខដឹកនាំ ប្រទេសទាំងសងខាងជួបគ្នាក៏ដោយ ក៏ទីតាំងជាក់លាក់ មិនត្រូវបានប្រកាសឲ្យដឹងដដែល  ប៉ុន្តែកន្លងមកនេះ ធ្លាប់មានការលើកឡើងថា ទីក្រុងហាណូយ គឺជាកន្លែងដែលសាកសមជាងគេ បើសិនជាជំនួបកំពូលត្រាំ-គីម លើកទីពីរ នឹងត្រូវប្រារព្ធឡើង នៅប្រទេសវៀតណាមនោះ៕

ដកស្រង់ពី៖ Fresh News