បណ្តាញសង្គម

លោកប្រធានាធិបតីដូណាល់ ត្រាំ មានប្រសាសន៍នឹងជួបប្រជុំជាមួយលោកគីម របស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នាថ្ងៃទី ២៧ និង២៨ ខែកុម្ភះ ក្នុងប្រទេសវៀតណាម

លោកប្រធានាធិបតីដូណាល់ ត្រាំ មានប្រសាសន៍នឹងជួបប្រជុំជាមួយលោកគីម របស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នាថ្ងៃទី ២៧ និង២៨ ខែកុម្ភះ ក្នុងប្រទេសវៀតណាម លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារ៍ នៅក្នុងសុន្ទរកថានារដ្ឋសហភាពរបស់លោកថា លោក នឹងជួបមេដឹកនាំកំពូលរបស់សាធារណរដ្ឋប្រជាមានិតប្រជា-ធិបតេយ្យកូរ៉េ គឺលោក គីម ជុនអ៊ុន នាថ្ងៃទី ២៧ និង២៨ ខែកុម្ភះខាងមុខនេះ ក្នុងប្រទេសវៀតណាម។

និយាយទៅកាន់សម័យប្រជុំសភាដែលធ្វើរួមគ្នា ក្នុងសភាតំណាង រាស្ត្រ លោកត្រាំ និយាយថា “ជាផ្នែកនៃការទូតថ្មីដ៏ច្បាស់” យើង បានបន្តនូវការរុញច្រានប្រវត្តិសាស្រ្តរបស់យើង ដើម្បីសន្តិភាពលើឧបទ្វីបកូរ៉េនេះ”។

“មានកិច្ចការជាច្រើន ដែលនៅសេសសល់ត្រូវធ្វើ ប៉ុន្តែទំនាក់ទំនងរបស់ខ្ញុំជាមួយលោក គីម ជុនអ៊ុន គឺជារឿងដ៏ល្អមួយ។លោកប្រធានគីំ និងខ្ញុំ នឹងជួបគ្នាជាថ្មីម្តងទៀត នាថ្ងៃទី ២៧ និង២៨ ខែកុម្ភះខាងមុខនេះ ក្នុងប្រទេសវៀតណាម” លោកត្រាំ បានបន្ថែម។